ថៅកែហាងពេជ្រ ប្រកាសថា ថ្ងៃស្អែកនឹងមានកម្មវិធី សច្ចាប្រណិធាន ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់់ ទៀងត្រង់ រីឯកម្មវិធីចុងក្រោយ គឺដាក់បណ្ដាសា ទៅកាន់បុគ្គល…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា ទ្រាំលែងបានហើយចំពោះបុគ្គលមួយចំនួន ដែលព្យាយាម ចង់ជាន់ពន្លិចអ្នកដទៃ ដើម្បីភាពល្បីល្បាញខ្លួនឯង ដោយ ថៅកែហាងពេជ្រ រូបនេះ បានចេញមកប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនជាផ្លូវការថា ៖

“ថ្ងៃស្អែកជួបជាមួយនាងខ្ញុំនៅក្នុងកម្មវិធី (សច្ចាប្រណិធាន) បញ្ជាក់សេចក្តីស្មោះត្រង់់ ទៀងត្រង់ និងបញ្ជាក់ពី ចរឹតរបស់នាងខ្ញុំ ហើយមួយទៀតជាកម្មវិធីបង្ហាញនូវភាពស្មោះត្រង់ ហើយកម្មវិធីចុងបញ្ចប់ គឺជាកម្មវិធីដាក់បណ្ដាសា ទៅកាន់បុគ្គល មួយចំនួន ដែលព្យាយាម ចង់ជាន់ពន្លិចអ្នកដទៃ ដើម្បីភាពល្បីល្បាញខ្លួនឯង។ សូមបងប្អូនរង់ចាំមើលការឡាយទាំងអស់គ្នាវេលាម៉ោង 11:30 ស្អែកនេះ ដោយកម្មវិធីនេះនាងខ្ញុំរៀបចំឡើងយ៉ាងល្អិតល្អន់និងរៀបចំតាមប្រពៃណីរបស់ជនជាតិខ្មែរយើង”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment