កូនប្រុស ម៉ារីម៉ា ប៉ិចឡើងមុខមាត់សង្ហាដូចកំលោះ ឪពុកម្ដាយសប្បាយចិត្តមុខរីកដូចគ្រាប់ជី

កន្លងមកមហាជនតែងលើកសរសើរពីគ្រួសារពោរពេញដោយសុភមង្គលមិនធ្លាប់លេចធ្លាយព័ត៌មានអាស្រូវរបស់កំពូលតារាសម្ដែងហ្វីលីពីន Marian Rivera ឬ ម៉ារីម៉ា និង ស្វាមីសំណព្វចិត្ត Dingdong ជាគ្រួសាររស់នៅប្រកបដោយក្ដីសុខ ជាពិសេសសមាជិកម្នាក់ៗ សុទ្ធតែមានមុខមាត់ស្អាតខ្លាំងតាំងពីឪពុកម្ដាយ រហូតដល់កូនប្រុស-ស្រី ។

កាលពីនាងតូចច្រមក់ Letizia កូនស្រីច្បងរបស់កំពូលតារាសម្ដែងទាំងពីរដួងខាងលើ ទើបសម្រាល និង ធំលូតលាស់ឡើងបន្តិចម្ដងៗ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាលួចក្នក់ក្នាញ់ចំពោះមុខមាត់មូលកំប្លង់ៗ ថ្ពាល់ពណ៌ស៊ីជម្ពូ កែវភ្នែកមុតថ្លា ឯសាច់ឈាមវិញ ក៏សខ្ចីទ្រលុកទ្រលន់ ជាក្មេងស្រីស្រស់ស្អាតគួរឱ្យស្រឡាញ់បំផុត ។

ដោយឡែកខណៈតារាស្រី ម៉ារីម៉ា សម្រាលបានកូនប្រុសទី ២ ម្នាក់ទៀតឈ្មោះថា Jose Sixto ធ្វើឱ្យទស្សនិកជនមិនច្រណែននឹងភ័ព្វសំណាងរបស់អ្នកសិល្បៈដ៏ល្បីប្រចាំប្រទេសហ្វីលីពីនខាងលើមិនបាន ព្រោះថាអាយុទើបតែមួយឆ្នាំ អូនតូច Jose Sixto ស្រស់សង្ហាដូចកំលោះ មុខរលោងម៉ដ្ឋខៃ រោមភ្នែកវែងស្អាតដូចក្មេងស្រី ធ្វើឱ្យសុភាពនារីជាច្រើនជ្រើមជ្រួលសុំកក់ទុកតាំងពីនៅក្មេងបាត់ទៅហើយ ៕

Related posts

Leave a Comment