ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម ប្រកាសទិញវ៉ាក់សាំងកូវីដ ១៩ ពីប្រទេសរុស្ស៊ី

ក្រសួង​សុខាភិបាល​ប្រចាំ​ប្រទេស​វៀតណាម​បាន​ចុះ​ឈ្មោះ​ទិញ​វ៉ាក់សាំង​កូវីដ ១៩ ពី​ប្រទេស​រុស្ស៊ី នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​របស់​ខ្លួន​បញ្ជាក់​នៅ​ក្នុង​ថ្ងៃ​សុក្រ ទី ១៤ ខែ​សីហា​នេះ ។

ខណៈ​ក្រសួង​ប្រកាស​ទិញ​វ៉ាក់សាំង​ពី​រុស្ស៊ី​នេះ ខាង​ទូរទស្សន៍ VTV របស់​វៀតណាម​បាន​ថ្លែង​បញ្ជាក់​ដែរ​ថា «ក្នុង​ចន្លោះ​ពេល​នោះ ប្រទេស​វៀតណាម​នឹង​នៅ​បន្ត​ធ្វើ​ការ​ផលិត​វ៉ាក់សាំង​កូវីដ ១៩ សម្រាប់​ប្រទេស​ខ្លួន​ឯង» ។

បច្ចុប្បន្ន ប្រទេស​វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​រង​ការ​រាលដាល​ឆ្លង​វីរុស​កូវីដ ១៩ ឡើងវិញ ។ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ វៀតណាម​មាន​ចំនួន​អ្នក​ឆ្លង​សរុប​ចំនួន ៩១១ នាក់ ខណៈ​មនុស្ស​ចំនួន ២១ នាក់​បាន​ស្លាប់​ដោយ​វីរុស​នេះ ៕

Related posts

Leave a Comment