ប្រវត្តិនិងចំណារខ្លះៗ​ អំពីប្រាសាទព្រះវិហារ

ប្រាសាទ”ព្រះវិហារ”ត្រូវកសាងដោយព្រះមហាក្សត្រ ៤ជំនាន់ និងចំណាយពេលអស់ជាង ២៥០ឆ្នាំ។


នៅក្នុងសតវត្សទី៩ គឺក្នុងឆ្នាំដែលព្រះបាទយសោវរ្ម័នទី១ ឡើងសោយរាជ្យនោះ ព្រះអង្គបានធ្វើអោយរាជធានីអង្គរមានភាពល្បីរន្ទឺរខ្ទរខ្ទារណាស់ ដោយរាជធានីដែលទ្រង់កសាងមកមាននាមថា”រាជធានីយសោធរបុរ”ដោយមានផ្ចិតកណ្តាលនៅឯភ្នំបាខែង សៀមរាបសព្វថ្ងៃ។

ក្នុងខណៈដែលប្រទេសជាតិមានការរីកលូតលាស់នេះធ្វើអោយទ្រង់សព្វព្រទ័យនិងជ្រើសរើសយកភ្នំ”ព្រះវិហារ”ដើម្បីកសាងប្រាសាទ តែសូមជម្រាបថាទ្រង់កសាងតែត្រង់ចំនុចកណ្តាលនៃប្រាសាទតែប៉ុណ្ណោះ នៅពេលសាងរួចហើយមហារាជាទ្រង់បានយាងព្រះអាទិទេព១ព្រះនាម”ស្រីសិខរីស្វារៈ? ដែលប្រែថា”បារមីភ្នំ”ដើម្បីអោយមកគង់ជាម្លប់ដល់ព្រះមហានគរខ្មែរ។


បន្ទាប់ក្សត្រអង្គនេះ គឺមានព្រះបាទ សុរិយវរ្ម័នទី១កសាងបន្តថែមទៀត គឺព្រះអង្គកសាងត្រង់ កំពែងដែលព័ទ្ធពីក្រៅនៃប្រាសាទកណ្តាល រួមទាំងខ្លោងទ្វារទី៣ ។ព្រះបាទសុរិយវរ្ម័នទី១ ទ្រង់បានយាងព្រះអាទិទេពនាម “ភទ្រស្វរៈ”ដែលគង់នៅប្រាសាទវត្តភូ (នៅឡាវសព្វថ្ងៃ)អោយមកគង់ជាមួយ”ស្រីសិខរីស្វារៈ”ដើម្បីគង់ជាម្លប់ការពារដល់រាជបល្ល័ង្គនគរ និងប្រជារាស្ត្រខ្មែរ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យចន្លោះ ឆ្នាំ១០០២ _១០៥០ គ.ស ស្តេចខ្មែរអង្គនេះបានបន្សល់ទុកនូវមហាស្នាព្រះហស្ថដ៏មហស្ចារ្យនេះ។

បន្ទាប់នោះមកមានព្រះបាទ ជយវរ្ម័នទី៦ ដែលសោយរាជ្យនៅចន្លោះឆ្នាំ ១០៨០_១១០៩ គ.ស នោះគឺព្រះអង្គបានកសាងបន្ថែមនូវបណ្ណាល័យ២ខ្នង និងព្រះអង្គបានជួសជុលនៅត្រង់ទីខ្លះដែលទ្រុឌទ្រោម ។


ក្រោយពីនោះគឺមានព្រះរាជាដ៏ល្បីល្បាញ គឺព្រះបាទសុរិយវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ ១១១៣_១១៥០ គ.ស ។ព្រះអង្គបានកសាងបន្ថែមនូវព្រះលាន ដែលមាននាគ និងកាំជណ្តើរខាងមុខ។

ខ្ញុំបានមកឈរលើកំពូលភ្នំព្រះវិហារ កំពស់៦២៥ម ។ខ្ញុំសូមនិយាយតែការពិតប្រាប់កូនខ្មែរ អោយយល់និងអោយចងចាំទុកថា លើកំពូលភ្នំនេះមានប្រាសាទដូនតាដ៏ធំមហិមាឈ្មោះថា”ប្រាសាទព្រះវិហារ”។ ក្នុងកាលដែលដូនតាខ្មែរកសាងប្រាសាទនេះ ថៃមិនទាន់មានរដ្ឋ មិនមានប្រទេស ឬអក្សរទេ ។កាលដែលព្រះវិហារបានផ្តើមឡើងដំបូងនោះ គឺទឹកដីខ្មែរធំធេងណាស់ គីខាងជើងទល់ប្រទេសចិន ខាងត្បូងទល់សមុទ្រ ខាងកើតទល់ចម្ប៉ា និងខាងលិចទល់ភូមា ។

ចូលបេតិកភណ្ឌពិភពលោកដោយអង្គការ​ UNESCO នៅថ្ងៃទី០៧​ កក្កដា​ ឆ្នាំ២០០៨​។

ឈ្នះក្តីលេីប្រទេសថៃ​ ស្យាម​ (សៀម)​នៅតុលាការទីក្រុងឡាអេ​ នៅថ្ងៃទី១៥​ មិថុនា​ ១៩៦២។

តុលាការទីក្រុងឡាអេ ប្រកាសសាលដីកានៅថ្ងៃទី១១ វិច្ឆិកា​ ២០១៣​ ដេីម្បីផ្តល់ឆន្ទានុសិទ្ធិដល់ភាគីកម្ពុជាជាម្ចាស់។

: https://www.rfa.org › politics១៥ មិថុនា ខួប​លើក​ទី​៥៣​​នៃ​ជ័យ​ជម្នះ​រឿង​ក្ដី​ប្រាសាទ …

: pressocm.gov.kh › 2017/07PDFតុលាការយុត្តិធម៌អន្តរជាតិ (ឡាេអ) រឿងក្ដី​ប្រាសាទព្រះវិហារ


សូមកុលបុត្រចាំទុកនូវតម្រាជាប្រវត្តិសាស្ត្រ ហើយត្រូវចងចាំព្រះនាមស្តេចខ្មែរ៤អង្គគឺ៖

ព្រះបាទយសោវរ្ម័នទី១​ ពី៨៨៩_៩០០ឬ ៩១០ គ.ស.
ព្រះបាទសុរិយវរ្ម័នទី១ ពី១០០២_១០៥០​ គ.ស.
ព្រះបាទជយវរ្ម័នទី៦​ ពី​១០៨០-១១០៩​ គ.ស.
ព្រះបាទសុរិយវរ្ម័នទី២ ពី១១១៣-១១៥០​ គ.ស។

Related posts

Leave a Comment