កុំហូបមី និង គ្រឿងកំប៉ុងច្រើនពេក យុវតីដ៏ស្រស់ស្អាតម្នាក់លាចាកលោកទាំងវ័យក្មេង

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមពិតជាមានការរន្ធត់ចិត្ត និងសោកស្ដាយជាខ្លាំង ចំពោះដំណឹងនៃការស្លាប់បាត់បង់ជីវិតរបស់យុវតីវ័យក្មេងដ៏ស្រស់សោភាមួយរូប ។ តាមការបញ្ជាក់ពីសាច់ញាតិនៃសពនារីរូបស្រស់រូបនេះធ្លាក់ខ្លួនឈឺធ្ងន់រហូតសង្គ្រោះលែងបានបណ្ដាលមកពីការទទួលទានមី និងគ្រឿងកំប៉ុងច្រើនពេក ។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Je Mouykea ដែលត្រូវជាមីងរបស់សពបានបង្ហោះសារមួយកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២០ ថា៖ «សូមឱ្យក្មួយទៅកាន់សុគតិភពចុះ ហើយបើមានជាតិក្រោយៗសូមឱ្យមានអាយុវែង កុំឱ្យអភ័ព្វដូចជាតិនេះ» ។

សាច់ញាតិសពរូបនេះក៏បានដាស់តឿនផងដែរថា៖ «សូមបងប្អូនកុំបរិភោគ មី និង គ្រឿងកំប៉ុងជាប្រចាំ ព្រោះវាអាចឆក់យកជីវិតអ្នកបាន វាបានយកជីវិតក្មួយខ្ញុំ ០៩ ០៨ ២០២០ វេលាម៉ោង ១១ : ៣០ នាទីយប់» ៕

Related posts

Leave a Comment