ព្រឹកមិញ តារាចម្រៀង ខេម ទៅសួរសុខទុក្ខ ភរិយា ឧកញ៉ា ឡេង ណាវ៉ាត្រា ទើបសម្រាលកូនប្រុស ថែមទំាងភ្ជាប់សារមួយឃ្លា ដ៏មានន័យ ថា…

នៅព្រឹកមិញនេះ នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ភរិយា ឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រាលកូនប្រុសដោយជោគជ័យហើយ ទំាងម្តាយ និងកូន មានសុវត្ថិភាព និងសុខភាពល្អធម្មតា។ ក្នុងនោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានភ្ជាប់សារខ្លីមួយ ទំាងក្តីរំភើបថា ៖

“រយៈពេល5ម៉ោង ឆ្លងផុតហើយ អរគុណ ដល់មន្ទីពេទ្យ សូរិយា ដែលលោកគ្រូពេទ្យ ប្រឹងប្រែងយកចិត្តទុកដាក់បំផុត រហូតទទួលបានជោគជ័យ ហើយសូមអរគុណ ដល់ក្រុមកាងារ ដែលបានផ្ដល់ឈាម ដល់ភរិយាខ្ញុំរហូតគ្រប់គ្រាន់”។

ក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបន្ថែមថា ៖ ” Congratulations Sister & Brother Pheaktra SreyMach Navatra Leng
ជយោ វះកាត់បានជោគជ័យហើយ ព្រឹកមិញបងស្រី បុកពោះបឹបៗ

នាងខ្ញុំសូមអរគុណ លោកស្រី វេជ្ជបណ្ឌិត និងលោកដុកទ័រ ជាច្រើនរូប នៃ មន្ទីរពេទ្យ សូរិយា Soriya Hospital ដែលបានយកចិត្តទុកដាក់ក្នុងការវះកាត់បង្កើតកូនប្រុសរបស់ប្អូនស្រី និង ប្អូនប្រុស ដែលស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ហើយបានទទួលភាពជោគជ័យ គួរជាទីរំភើបបំផុត និងប្រកបដោយសុខសុវត្ថិភាពល្អបំផុត ទាំងម្តាយ និងកូន”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែលនេះ គេប្រទះឃើញ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្ម Galaxy Navatra ក៏បានទៅសួរសុខទុក្ខ ភរិយា និងកូនប្រុស ឧកញ៉ា ផងដែរ ព្រមទំាងបង្ហាញអារម្មណ៍មួយថា ៖

“សូមគោរពជូនពរបងប្រុស ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលបានសមាជិកថ្មីម្នាក់ទៀត ជាកូនទី៣ សូមព្រះប្រទានពរ អោយមានសុខភាពល្អនិងជោគជ័យរាល់ការងារភារកិច្ច ហើយធំឡើងប្រកបដោយភាពឆ្លាតវៀងវៃ សម្បូរសប្បាយ”៕

Related posts

Leave a Comment