កំសត់ណាស់ ! ស្នេហ៍ឆ្លងវេហាស៍ស្វាមី នៅអាមេរិច រីឯភរិយា សម្រាលកូននៅ ខ្មែរ បានត្រឹមតែវីដេអូ Call រកគ្នា, មើលហើយ សែនរំជួលចិត្ត សូម្បីតែគ្រូពេទ្យ ក៏ស្រក់ទឹកភ្នែកតាមដែរ

ម្សិលមិញនេះ នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ “មន្ទីរសំរាកព្យាបាល និងសម្ភព ច័ន្ទ កាពូន” បានបង្ហោះរូបភាព ដ៏រំជួលចិត្តប៉ុន្មានសន្លឹក ដែលបង្ហាញពីស្ត្រីម្នាក់ ទើបសម្រាលបានកូនប្រុស នៅប្រទេសកម្ពុជាយើង ចំណែកឯស្វាមី បានត្រឹមតែឃើញតាមរយៈវីដេអូ call ជាមួយភរិយាប៉ុណ្ណោះ ដោយរូបគាត់ នៅសហរដ្ឋអាមេរិច។

ហ្វេសប៊ុកដដែលក៏បានភ្ជាប់សារបញ្ជាក់បន្ថែមថា ៖ “ស្នេហ៍ឆ្លងវេហាស៍…USA Cambodia “ពេទ្យចេញទឹកភ្នែកតាមហើយ 13/8/2020 ម៉ោង8 និង30នាទីយប់ ។ សូមថ្លែងអំណរគុណ ដល់ប្អូនប្រុស ប្អូនស្រី ដែលមានទំនុកចិត្ត ជ្រើសយកការសំរាលកូនប្រុស ដោយធម្មតា នៅមន្ទីរសម្រាកព្យាបាលយើងខ្ញុំដោយសុវត្ថិភាព”។

ក្រោយឃើញរូបភាពទំាងនេះហើយ អ្នកប្រើប្រាស់ក្នុងបណ្តញាសង្គមហ្វេសប៊ុកជាច្រើន រំជួលចិត្តជាខ្លាំង ហើយនិយាយថា ៖ ស្នេហ៍ឆ្លងវេហាស៍ អាមេរិច ស្រុកខ្មែរ, មេីល​ហើយ​យំ​តាម, ស្នេហ៍ឆ្លងវេហាស៍ ទោះឆ្ងាយកាយយ៉ាងណា ក៏នៅវីដេអូ call រកអូនដែរ, ចង់យំតាមមែនតើបង, អ្នកមើលក៏យំតាមដែរ, ឃើញហើយអួលដើមកហ្មងខ្ញុំ ព្រមទំាងនៅមានពាក្យរំជួលចិត្តជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment