សូមអបអរសាទរ ! ភរិយា ឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាលកូនដោយជោគជ័យ នៅព្រឹកមិញនេះហើយ មានសុវត្ថិភាព ទាំងម្តាយ និងកូន ដែលចំណាយពេលរហូតដល់ទៅ…

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ។ បច្ចុប្បន្ន លោក ឧកញ៉ា កំពុងទទួលជោគជ័យយ៉ាងខ្លាំង លើមុខជំនួញរបស់ខ្លួនជាបន្តបន្ទាប់ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ហើយថ្មីៗនេះទៀត ខាងផលិតកម្ម Galaxy Navatra ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់ទស្សនិកជនទូទៅ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ភរិយារបស់លោក ទើបបានសម្រាលកូនប្រុស ដោយជោគជ័យហើយ ដោយម្តាយ និងកូន គឺមានសុខភាពល្អណាស់ ដោយមានការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ។

ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រាប់ឲ្យដឹងថា ៖ “រយៈពេល5ម៉ោង ឆ្លងផុតហើយ អរគុណ ដល់មន្ទីពេទ្យ សូរិយា ដែលលោកគ្រូពេទ្យ ប្រឹងប្រែងយកចិត្តទុកដាក់បំផុត រហូតទទួលបានជោគជ័យ ហើយសូមអរគុណ ដល់ក្រុមកាងារ ដែលបានផ្ដល់ឈាម ដល់ភរិយាខ្ញុំរហូតគ្រប់គ្រាន់”។

អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបន្ថែមថា ៖ ” Congratulations Sister & Brother Pheaktra SreyMach Navatra Leng
ជយោ វះកាត់បានជោគជ័យហើយ ព្រឹកមិញបងស្រី បុកពោះបឹបៗ

នាងខ្ញុំសូមអរគុណ លោកស្រី វេជ្ជបណ្ឌិត និងលោកដុកទ័រ ជាច្រើនរូប នៃ មន្ទីរពេទ្យ សូរិយា Soriya Hospital ដែលបានយកចិត្តទុកដាក់ក្នុងការវះកាត់បង្កើតកូនប្រុសរបស់ប្អូនស្រី និង ប្អូនប្រុស ដែលស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ហើយបានទទួលភាពជោគជ័យ គួរជាទីរំភើបបំផុត និងប្រកបដោយសុខសុវត្ថិភាពល្អបំផុត ទាំងម្តាយ និងកូន”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment