វត្តអារាមទូទាំងប្រទេសកម្ពុជា ត្រូវបញ្ឈប់ប្រពៃណីយកបំណែកវត្ថុបុរាណ មករំលាយធ្វើជាព្រះ

តាមវប្បធម៌ អរិយធម៌របស់ប្រជាជនខ្មែរគឺមានការគោរព បូជា និង ជំនឿយ៉ាងមុតមាំទៅលើវត្ថុស័ក្ដិសិទ្ធិ ដែលខ្មែរយើងមានជំនឿថាការគោរពយ៉ាងខ្ជាប់ខ្ជួននឹងនាំឱ្យមានសេចក្ដីសុខ សេចក្ដីចម្រើន កើតជាតិក្រោយនឹងមានរូបសម្បត្តិល្អល្អះ ក្នុងត្រកូលខ្ពង់ខ្ពសើជាដើម ។

យ៉ាងណាមិញដោយសារតែមានជំនឿទៅលើព្រះនាំឱ្យពុទ្ធសាសនិកជនមួយចំនួន បានយកវត្ថុមានតម្លៃ ឬ បំណែកវត្ថុបុរាណធ្វើស្ពាន់ លង្ហិន ឬ ធ្វើពីមាស ដែលមានមានចាន ឆ្នាំង ស្លាបព្រា កុ​លាលភាជន៍ ជាដើមទៅរំលាយធ្វើជាព្រះដើម្បីផ្សារនិស្ស័យជាមួយព្រះ ។ ជំនឿនេះបានចាក់ឬសយ៉ាងជ្រៅក្នុងផ្នត់គំនិតរបស់ប្រជាជន ដែលនាំឱ្យមានការបាត់បង់វត្ថុមានតម្លៃ ឬ វត្ថុបុរាណអាយុកាលពាន់ឆ្នាំ ត្រូវបាត់បង់ជាបន្តបន្ទាប់ ។

ដើម្បីការពារកុំឱ្យបាត់បង់វត្ថុមានតម្លៃទាំងនោះបន្តទៀត គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ព្រះមេគណ ព្រះអនុគណ និងចៅអធិការគ្រប់វត្តអារាម ត្រូបបញ្ឈប់ការបន្តប្រពៃណីសិតព្រះពុទ្ធបដិមា ឬសម្លាក់ផ្សេងៗដោយប្រើប្រាស់បំណែក ឬបុរាណវត្ថុពេញលេញអំពីលោហធាតុរួមមាន សំរិទ្ធ ប្រាក់ និងមាស លាយជាមួយស្ពាន់ ទង់ដែងថ្មី ឬបំណែកវត្ថុបុរាណផ្សេងៗទៀតនៅតាមវត្តអារាម ៕

Related posts

Leave a Comment