ពេលនេះដឹងហេតុការណ៍លម្អិតទឹកកួចរថយន្តស្ដែងៗ ឆក់យកជីវិតយោធា ២ រូបនៅខេត្តព្រះវិហារ

កាលពីថ្ងៃទី ១៣ ខែសីហា ២០២០ កន្លងទៅនេះមានហេតុការណ៍ទឹកកួចរថយន្តដ៏រន្ធត់ពេលកំពុងបើកបរឆ្លងកាត់ទឹកកំពុងហូរ ស្ថិតក្នុងភូមិចំបក់សែនជយ័ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យយោធា ២ រូបស្លាប់បាត់បង់ជីវិតគួរឱ្យអាសូរបំផុត ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Fresh News ។

ក្នុងហេតុការណ៍ទឹកកួចរថយន្ត កើតឡើងដោយមិននឹកស្មានដល់នេះបណ្ដាលឱ្យយោធា ២ នាក់ បម្រើការនៅអង្គភាពកងពលធំអន្តរាគមន៍លេខ ៣ បានស្លាប់បាត់បង់ជីវិត និង សាច់ញាតិ៣នាក់ទៀត ត្រូវបានជួយសង្គ្រោះ ។

តាមប្រភពដដែល មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ខ្មៅ ដឹកសាច់ញាតិទៅមើលចម្ការសរុបមានគ្នា ៥នាក់ ។ ក្រោយត្រឡប់មកវិញមកដល់កំណាត់ផ្លូវមួយកន្លែងលិចទឹក និង ហូរខ្លាំង ដោយគិតថាមិនអីនោះ ពួកគេបានបើករថយន្តឆ្លងកាត់ ។ ហេតុការណ៍មិននឹកស្មានដល់ ពេលឆ្លងកាត់ផ្លូវនោះទឹកហូរបុកបណ្តាលឱ្យរលត់ម៉ាស៊ីន និង កួចរថយន្តធ្លាក់ផ្លូវ ធ្វើឱ្យអ្នកបើកបររថយន្ត និងអ្នកអង្គុយខាងមុខម្នាក់ទៀតស្លាប់ ។ ចំណែកេអ្នកអង្គុយខាងក្រោយ ៣ នាក់ ត្រូវបានជួយសង្រ្គោះដោយសារការវាយបំបែកកញ្ចក់រថយន្តបាន។

តាមការចុះផ្សាយរបស់ Fresh News ជនរងគ្រោះដែលស្លាប់នេះរួមមានទី ១ ឈ្មោះ ឡេង ចាន់ភារ៉ា អាយុ ២៨ ឆ្នាំ មុខរបរយោធា បម្រើការនៅកងពលធំអន្តរគមន៍លេខ ៣ និង ទី ២ ឈ្មោះ សំ សុង ជាយោធាចូលនិវត្តន៍អាយុ ៥៤ ឆ្នាំ ។ អ្នករួចជីវិតរួមមានទី ១ ឈ្មោះ តា ខ្មៅ អាយុ ៥៨ ឆ្នាំ, ទី ២ ឈ្មោះ ឃន ឃិ អាយុ ២៧ ឆ្នាំ និងទី៣ សុង ម៉េត អាយុ ១០ ឆ្នាំ ៕

Related posts

Leave a Comment