ប្រធានាធិបតីហ្វីលីពីន អាចនឹងទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩ របស់រុស្ស៊ីនៅខែឧសភា ឆ្នាំក្រោយ

លោក​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន Rodrigo Duterte អាច​នឹង​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ របស់​ប្រទេស​រុស្ស៊ី​នៅ​ដើម​ខែ​ឧសភា ឆ្នាំ ២០២១ នេះ​បើ​តាម​សារព័ត៌មាន​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​ហ្វីលីពីន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ១៣ ខែកក្កដា ឆ្នាំ ២០២០ កន្លង​ទៅនេះ ។

កាល​ពី​ដើម​សប្ដាហ៍​នេះ លោក​ប្រធានាធិបតី Duterte បាន​ប្រកាស​ស្ម័គ្រ​ចិត្ត​ចូលរួម​ក្នុង​ការ​សាកល្បង​លើ​ការ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​រុស្ស៊ី បើ​ទោះ​បី​ជា​អ្នក​វិទ្យាសាស្ត្រ និង​ ក្រុម​គ្រូពេទ្យ​ជំនាញ​មួយ​ចំនួន​នៅ​មាន​ការ​​មិន​ទុក​ចិត្ត​លើ​សុវត្ថិភាព និង ​ប្រសិទ្ធភាព​របស់​ថ្នាំ​ក៏​ដោយ ។

ក្នុង​នោះ​ដែរ នៅ​ថ្ងៃ​អង្គារ ទី ១១ ខែកក្កដា ​កន្លង​ទៅ ប្រទេស​រុស្ស៊ី​ក៏​បាន​ប្រកាស​ថា ប្រទេស​ខ្លួន​បាន​បង្កើត​បាន​វ៉ាក់សាំង​កូវីដ ១៩ ដំបូង​គេ​បំផុត​លើ​លោក​ដោយ​ជោគជ័យ ក្រោយ​ធ្វើ​ការ​សាកល្បង​លើ​មនុស្ស​ក្នុង​ពេល​មិន​ដល់ ២ ខែ​ផង​នោះ ។

គួរ​បញ្ជាក់​ថា ប្រទេស​ហ្វីលីពីន ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ក្ដាប់​តូច​ដែល​រួម​ចំណែក​ក្នុង​ការ​សាកល្បង​ដំណាក់​កាល​ទី ៣ នៃ​វ៉ាក់សាំង​កូវីដ ១៩ របស់​ប្រទេស​រុស្ស៊ី ។ បើ​តាម Philippine News Agency ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​រាជរដ្ឋាភិបាលបាន​បញ្ជាក់​ថា ប្រទេស​ខ្លួន​គ្រោង​នឹង​ចាប់ផ្ដើម​ការ​សាកល្បង​ទាំង​នោះ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ ៕

Related posts

Leave a Comment