លោកស្រីទ្រីដាណាប្រទះឃើញលោកយាយម្នាក់ រែកនំដើរលក់, កើតក្តីអាណិតពេក លោកស្រី បានធ្វើរឿងមួយនេះភ្លាម…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងម្ចាស់មុខជំនួញផ្សេងទៀត បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពរបស់លោកស្រី បានឃើញ លោកយាយដ៏គួរឲ្យអាណិតម្នាក់ ចំណាស់នេះទៅហើយ នៅប្រឹងតស៊ូ រែកនំលក់ទៀត។ លោកស្រី បានបញ្ជាក់បន្ថែមថា ៖

រៀបនឹងចូលហាងសំលៀកបំពាក់ នៅសៀមរាបហើយ ក៏ឃើញលោកយាយ រែក នំដើរលក់ ខ្ញុំក៏បានជួយទិញហើយ និងចែករំលែក ថវិកាខ្លះៗ ជូនលោកយាយ ដើម្បីបន្តជីវភាពតទៀត មិនសរសើរមិនបាន ពីព្រោះសម័យនេះក្មេងៗ ឥឡូវមិនទាំងខំរកលុយផង ចង់តែមាន ចំណែក លោកយាយ វិញ ចំណាស់នេះទៅហើយ នៅស្ពាយអំរែក ដើរលក់គ្មានគោលដៅបែបនេះ គួរឲ្យអាណិតខ្លាំងណាស់”។

ក្រោយឃើញទិដ្ឋភាពនេះហើយ មានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនចូល comment ថា ៖ ជូនពរលោកស្រីជួបតែសំណាងល្អគ្រប់ទីកន្លែង, បង​ស្រី​ចិត្ត​ធម៌​, ទឹកចិត្តល្អណាស់បង, រកគ្មានទេលើលោកល្អដូចអូន, សុំសសេីរទឹកចិត្តល្អខ្លាំងណាស់, អរគុណ ទឹកចិត្តរបស់បងស្រី ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរដ៏ប្រពៃមួយនេះ ទោះមានខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនរើសអើងអ្នកក្រីក្រឡើយ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពខាងក្រោមនេះ ៖

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment