Taew និង សង្សារថ្មី បណ្ដើរគ្នាទៅណាមកណា ស្អិតដូចស្រមោចរោមស្ករ

តារាសម្ដែងស្រីជួរមុខ Taew Natapohn កំពុងមានក្ដីសុខនឹងចំណងស្នេហ៍ថ្មីជាមួយសេដ្ឋីកំលោះ Pranai ដោយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញគូស្នេហ៍មួយគូនេះ កាន់តែបើកចំហពីទំនាក់ទំនងស្នេហា បង្ហាញពីភាពផ្អែមល្ហែមជាសាធារណៈ ។

តួយ៉ាងកាលពីយប់មិញនេះ តារាស្រីរូបស្រស់ Taew Nataponh និង លោក Pranai បានណាត់គ្នាញ៉ាំអាហារពេលល្ងាចយ៉ាងរ៉ូមែនទិកនៅភោជនីយដ្ឋានទំនើបថ្លៃៗ ក្នុងនោះពួកគេទាំងពីរថែមទាំងបានថតរូបគ្នាបង្ហោះលើ IG Story ដែលមើលទៅបរិយាកាសទាំងមូល ពិតជារីករាយសមានសេចក្ដីសុខសម្បើមណាស់ ។

ទោះបីជារឿយៗ គូស្នេហ៍ថ្មីថ្មោងមួយគូនេះ តែងបណ្ដើរគ្នាទៅណាមកណាញឹកញាប់ ប៉ុន្ដែនៅលើគណនីអ៊ីនស្រ្តាក្រាមរបស់ពួកគេ រហូតមកដល់ពេលនេះមិនទាន់ឃើញបង្ហោះរូបភាពគូៗ ដើម្បីបញ្ជាក់កាន់តែច្បាស់លាស់ថា ពួកគេទាក់ទងគ្នាជាផ្លូវការនោះទេ ៕

Related posts

Leave a Comment