អ្នកចំការអូស្ត្រាលីម្នាក់ ចំណាយពេលជាង ២០ឆ្នាំដាំផ្លែគូលែនគ្មានគ្រាប់ រហូតដល់បានសម្រេច

លោក Tibby Dixon វ័យ៤០ឆ្នាំជាអ្នកចំការនៅទីប្រជុំជន Sarina Beach ក្នុងតំបន់ Far North Queensland បានសម្រេចចិត្តដាំផ្លែគូលែនគ្មានគ្រាប់ ក្រោយពីចំណាយពេលជាង២០ឆ្នាំ។

លោក Tibby Dixon បានឲ្យដឹងថា ដំបូងឡើយ គាត់បានចំណាយទឹកប្រាក់អស់ចំនួន៥ពាន់ដុល្លារអាមេរិកទិញដើមផ្លែគូលែនមួយដើមមកពីប្រទេសចិន។ គាត់បានបង្កាត់ពូជផ្លែគូលែនគ្មានគ្រាប់ ដោយប្រមូលលម្អងផ្កាធាតុឈ្មោល ហើយផ្ទេរទៅកាន់លម្អងផ្កាធាតុញី។ គាត់ធ្វើបែបនេះដដែលៗតាំងពីវាមានគ្រាប់តូច រហូតដល់គ្មានគ្រាប់ទាល់តែសោះ ហើយចំណែកឯរសជាតិស្រដៀងនឹងផ្លែម្នាស់តិចតួច។

បើទោះបីជាឥឡូវនេះគាត់បានសម្រេចថាដាំផ្លែគូលែនគ្មានគ្រាប់ ក៏គាត់ត្រូវចំណាយពេលប្រមាណពី២ ទៅ៣ឆ្នាំទៀត ដើម្បីទទួលបានផលគ្រប់គ្រាន់និងគុណភាពខ្ពស់ដើម្បីលក់ចេញទៅលើទីផ្សារដែរ៕

សូមទស្សនាវីដេរអូខាងក្រោម

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment