ឃើញក្មេងៗ គួរឲ្យអាណិតពេក ជនបរទេសម្នាក់នេះ ក៏បានហៅមកប៉ាវទំាងអស់ មួយតុហ្នឹងអស់ ៥០ដុល្លារ​ ដល់ថ្នាក់ធ្វើឲ្យអ្នកលួចថត ពោលពាក្យ មួយឃ្លា ថា…

នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ នេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Leap បានលួចថតជាប់សកម្មភាព បុរសជនបរទេសម្នាក់ ព្រោះតែឃើញក្មេងៗ ប៉ុន្មាននាក់គួរឲ្យអាណិតពេក បរទេសរូបនេះ បានចេញលុយ ៥០ដុល្លារ ប៉ាវក្មេងៗទំាងនោះ ញុំាអាហារ និងភេសជ្ជៈមួយពេល ដល់ថ្នាក់ធ្វើឲ្យក្មេងៗទំាងនេះនិយាយថា នេះជាលើកទីមួយហើយសម្រាប់ពួកគាត់ដែលមានគេប៉ាវបែបនេះ។

ម្ចាស់ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់បន្ថែមថា ៖ “ធ្វើបុណ្យដោយចិត្តស្មោះ តាមពិតពូបរទេសនឹង គាត់មកផឹកកាហ្វេទេ គាត់ឃើញក្មេងៗ គួរអោយអាណិត គាត់ក៏ហៅមក pay all មួយតុនឹង ៥០$ ដាច់ផឹង វាមិនច្រើនទេ តែគួរសមដែរ។ ក្មេងៗមើលទៅសប្បាយចិត្តណាស់ (They said first time for them)។

តាមពិតទៅរូបភាពបែបនឹង ខ្ញុំក៏ធ្លាប់ឃើញច្រើនដែរ តែអ្វីដែលមិនដែលឃើញ គឺធ្វើបុណ្យដោយគ្មាន camera (រូបនឹងខ្ញុំលួចថតទេ) ឃើញច្រើនដែរ តែមិនដែលឃើញបែបនឹង អញ្ចឹងដាក់ពីរបីប៉ុស្តិ៍ទុកមើល ។ មិនមែនធ្វើបុណ្យ MVបញ្ជាក់ ធ្វើបុណ្យល្អដូចគ្នាទាំងអស់ អរគុណ។”។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យមហាជនជាច្រើនសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះជនបរទេសម្នាក់នេះ ដែលមានចិត្តល្អចេះចែករំលែកក្តីស្រឡាញ់ដល់អ្នកដទៃ ពិតជាកម្រឃើញណាស់។

ហើយក៏មានអ្នកខ្លះទៀតបន្ថែមថា ៖ បេះដូងបរិសុទ្ធ, នេះសអោយឃើញថា មិនខ្វះទេ អ្នកដែលធ្វើបុណ្យពិត ដោយមិនចាំបាច់ថតMV, នឹង​គេ​ធ្វើ​បុណ្យទាន ​ដោយ​ចិត្ត​ស្មោះ​ មិន​ចាំបាច់​ ដល់​តែ​មាន​កាមេរ៉ា​បាន​ធ្វើ​បុណ្យ​បាន​នោះ​ទេ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះបរទេសម្នាក់នេះ៕

Related posts

Leave a Comment