ថៅកែហាងពេជ្រ ប្រាប់ថា “បងប្អូនដឹងទេ ម៉េចបានលោកយាយសើចចឹង? គាត់មកចាប់ដៃខ្ញុំ គាត់ថា ចៅឯងមុខស្រដៀង…” (មានវីដេអូ)


កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ថៅកែហាងពេជ្រ និងម្ចាស់មុខជំនួញជាច្រើនទៀត គឺលោកស្រី ទ្រី ដាណា និងស្វាមី បានទៅដល់ផ្ទះ អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត ដើម្បី ភរិយា លោកតា ព្រមទាំងបាន ឧបត្ថម្ភ ថវិកា រហូតដល់ទៅ 3000$ ថែមទៀតផង។

លោកស្រី បានបញ្ជាក់សារខ្លីមួយថា “បងប្អូនស្គាល់ទេ លោកយាយ ជាប្រពន្ធលោកតា ស៊ីន ស៊ីសាមុត កំពុងរស់នៅក្នុងផ្ទះចាស់បុរាណមួយនៅ ស្ទឹងត្រែង គាត់រៀបរាប់ប្រវត្តិឱ្យស្ដាប់ ទាំងការតែងចម្រៀងរបស់លោកតា ទាំងប្រវត្តិស្នេហា មានអារម្មណ៍ថាស្រណោះគាត់ណាស់ ។

ឮថា លោកយាយឈឺ ក៏ស្កាត់មកសួរសុខទុក្ខគាត់ និងជូនថវិកាគាត់ 3000$ ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។ សង្ឃឹមលោកយាយ ឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួន ។

ខ្ញុំនៅក្មេងទេ កើតមិនទាន់ជំនាន់លោកតាទេ តែពេលស្ដាប់លោកតាច្រៀង មានអារម្មណ៍ថាពីរោះ ស្រលាញ់ជាប់ចិត្ត ហើយក៏យកបទខ្លះមកច្រៀងឡើងវិញ គ្មានបំណងចង់រកប្រាក់ចំណេញ មួយកាក់ មួយសេនណា ពីចម្រៀងគាត់ទេ មានតែការគោរពស្រលាញ់ ហើយចង់រំលឹកអ្វីដែលគាត់បន្សល់ទុកប៉ុណ្ណោះ។ លោកយាយ ថាអរគុណចៅណាស់ ដែលមកលេង ឮហើយរំភើបចិត្តណាស់។”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ ព្រោះតែនឹកលោកយាយ ដែលជាភរិយារបស់លោកតា លោកស្រីបានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយសន្លឹក ព្រមទាំងបញ្ជាក់បន្ថែមថា ៖

“នឹកឃើញលោកយាយ ក៏ញញឹមតែម្នាក់ឯង បងប្អូនដឹងទេ ម៉េចបានលោកយាយសើចចឹង? គាត់មកចាប់ដៃខ្ញុំ គាត់ថាចៅឯងមុខស្រដៀងពីណាគេទេ… មុខឱ្យឡើងដូចតួរកុនពីដើម។ អូយ ប្រកែកគាត់ញ័រមាត់ អត់ទេលោកយាយ តែក្នុងចិត្តដូចរំភើបម៉េចមិនដឹង គិតទៅ អត់ស៊ីជោរទេ តែលួចជោរ “៕

(មានវីដេអូ)

Related posts

Leave a Comment