រូបពុទ្ធបដិមាក្នុងវត្តមួយឯប្រទេសថៃ កំពុងផ្ទុះការចាប់អារម្មណ៍ ព្រោះរចនាបថចម្លែកពីគេ

ចៅអធិការវត្តមួយអង្គបានរៀនអំពីវិធី និង បច្ចេកទេសកសាងរូបសំណាកព្រះពុទ្ធ និង រូបសំណាកនានានៅក្នុងវត្តរបស់ព្រះអង្គ ដ្បិតតែបានចេះបច្ចេកទេសក៏ពិតមែន ក៏ប៉ុន្តែស្នាព្រះហស្ថរបស់ព្រះអង្គហាក់នៅមានកម្រិត ធ្វើឱ្យរូបសំណាកនានា​ដែលបានបង្កើតនោះ ហាក់ខុសឆ្ងាយពីអ្វីដែលព្រះអង្គរំពឹងទុក ។

ស្នាដៃរបស់ព្រះអង្គត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Ngao Laothiang បានយកទៅបង្ហោះដោយទទួលបានការបញ្ចេញមតិ និង ចែករំលែកជាច្រើន ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ព្រោះស្នាដៃប្លែកភ្នែកមួយនេះ ។

គួរបញ្ជាក់ដែរថា វត្តដែលបានល្បីឈ្មោះដោយសារតែស្នាព្រះហស្ថចៅអធិការវត្តមួយអង្គនេះ មានឈ្មោះថា Mot Kraint Sret ឬ (Taktrong) ដែលមានទីតាំងនៅខេត្ត Nakhorn Sawat ភាគកណ្តាលប្រទេសថៃ ៕

Related posts

Leave a Comment