ធ្វើប្លែកពីគេ Poh Natthawut លត់ជង្គង់សំពះប្រពន្ធនៅថ្ងៃគុណម្ដាយ

តារាសម្ដែងថៃជើងចាស់ Poh Natthawut បានលត់ជង្គង់លើដៃសំពះប្រពន្ធជាទីស្រឡាញ់ ទន្ទឹមនឹងកូនប្រុសទាំងពីរដែលកំពុងក្រាបសំពះម្ដាយដល់បាតជើង បង្ហាញពីការគោរពដឹងគុណនៃការចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចមក បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមចាប់អារម្មណ៍ផង ភ្ញាក់ផ្អើលផង ព្រោះថាថ្ងៃគុណម្ដាយ ឬ Mother’s Day គ្រប់គ្នាក្រាបសំពះម្ដាយដែលជាអ្នកមានគុណ ប៉ុន្ដែលោកបែរជាសំពះប្រពន្ធទៅវិញ ។

ជាមួយនឹងទង្វើខុសប្លែកពីអ្នកសិល្បៈដទៃរបស់តារាប្រុស Poh Natthawut នេះ លោកក៏បានអះអាងថា លោកលើកដៃសំពះក្រាបថ្វាយបង្គំដល់ម្ដាយរបស់លោកប្រុសទាំងពីរដោយគ្មានការខ្មាសអៀសដល់អ្នកណាទាំងអស់ ទោះបីជាគ្រប់គ្នាមើលមកលោកបែបណាក៏ដោយ ព្រោះថាលោកស្រឡាញ់ប្រពន្ធ ហើយចង់អរគុណនាងយ៉ាងខ្លាំងសម្រាប់ការលះបង់ជាច្រើនដល់ពួកយើងក្នុងនាមជាម្ដាយ និង ជាភរិយាដ៏ល្អកន្លងមក ។

ជាមួយពាក្យអរគុណទាំងនេះ តារាប្រុស Poh Natthawut ក៏បានរៀបរាប់ពីការហត់នឿយរបស់ប្រពន្ធត្រូវលះបង់យ៉ាងណា អត់ងងុយទាំងយប់ទាំងថ្ងៃ ពេលដែលពួកគេរៀបការ និង មានកូនជាមួយគ្នា ៕

Related posts

Leave a Comment