ស្ងាត់ៗ មាស សាលី បង្ហាញរូបភាពកូនតូច ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង

ថ្មីៗនេះតារាចម្រៀងលោក មាស សាលី បានបង្ហាញរូបភាពជាលក្ខណៈគ្រួសារ ដោយមានទាំងកូនស្រីតូចដ៏ស្រស់ស្អាតមួយ ធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិសិល្បៈមួយចំនួនមានការសង្ស័យ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងយ៉ាងខ្លាំង ។

គេចាំបានថាតារាចម្រៀងលោក មាស សាលី បានចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិកតាំងពីដើមឆ្នាំ ២០១៩ មក តែរហូតមកដល់ពេលនេះលោកមិនទាន់ត្រលប់មកស្រុកកំណើតវិញឡើយទេ លោកបានបន្តរស់នៅក្នុងប្រទេសជឿនលឿនមួយនេះយ៉ាងមានក្តីសុខជាមួយគូស្នេហ៍ជាស្រ្តីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ។ ថ្មីៗនេះ មាស សាលី បានបង្ហាញរូបភាពកក់ក្តៅមួយដោយមានគូស្នេហ៍របស់លោករួម និង ក្មេងស្រីតូចម្នាក់ មានមុខមាត់គួរឱ្យក្នាញ់ ដែលក្នុងនោះតារាចម្រៀងរូបនេះបានលើកឡើងថា« មិនដឹងកាត់ទៅអ្នកណាទេកូនអើយ ម៉ែមិនដូចឪក៏មិនដូច» ។​

ការលើកឡើងរបស់ មាស សាលី បានធ្វើឱ្យមិត្តភក្តិសិល្បៈ និង អ្នកគាំទ្រមានការភ្ញាក់ផ្អើល ។ ទោះជាយ៉ាងនេះក្តី មាស សាលី មិនបានបញ្ជាក់ថាកូនស្រីតូចនេះ ជាកូនរបស់លោកឬបែបណាឡើយ ។

ដោយសារ មាស សាលី មានគូស្នេហ៍រស់នៅសហរដ្ឋអាមេរិក ដូនេះមិនមានអ្វីពិបាកសម្រាប់លោកក្នុងការរស់នៅទីនោះឡើយ ដែលតាមប្រភពខ្លះបានបង្ហើបថា តាមពិត មាស សាលី និង គូស្នេហ៍បានរៀបចំពិធីមង្គលការរួចរាល់អស់ហើយ គ្រាន់តែមិនមែនជាលក្ខណៈធំដុំប៉ុណ្ណោះ កាលនារីម្នាក់នោះបានមកស្រុកខ្មែរមួយរយៈមុន ៕

Related posts

Leave a Comment