ឃើញអ្នកគាំទ្រ យ៉ាងច្រើនកុះករ តស៊ូ ឈរមើលទាំងភ្លៀងសស្រាក់ ស្រាប់តែនាយក្រូច ចុះពីលើឆាក ធ្វើរឿងមួយភ្លែត…មានវិដេអូ

បើនិយាយពីតារាកំប្លែង ពុកម៉ែបងប្អូនជាច្រើន ប្រាដកជាស្គាល់យ៉ាងច្បាស់ និងចាំមិនភ្លេច ពីវត្តមានតារាកំប្លែង នាយក្រូច ដែលតែងតែធ្វើឲ្យពុកម៉ែបងប្អូនផ្ទុះសំណើចគ្រប់ពេលវេលា រាល់ការសម្តែងរបស់លោក ។ តារាកំប្លែងរូបនេះ បានទទួលការស្វាមគន៍ និងគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន។

រាល់ពេលសម្តែង និងច្រៀងចំរៀងជូនពុកម៉ែបងប្អូនស្តាប់កម្សាន្តនោះ លោកក៏បានផ្តល់សំណើច បែបកំប្លុកកំប្លែង លេបខាយពាក្យសម្តី ជូនបងប្អូនបានសើចសប្បាយ។ នៅក្នុងកម្មវិធីនោះផងដែរ គេសង្កេតឃើញថា មានបងប្អូនដែលអ្នកភូមិ ជិតខាង បានអញ្ជើញមកទស្សនា ទាំងភ្លៀង ដើម្បីលើកទឹកចិត្តដល់ក្រុមកំប្លែងនាយក្រូច។

ដោយក្តីសោមនោសរីករាយ និងសប្បាយចិត្ត ពេលឃើញបងប្អូនអញ្ជើញមកទស្សនា យកច្រើកកុះករ ទាំងភ្លៀងធ្លាក់ផងនោះ តារាកំប្លែងនាយក្រូច គ្មានអ្វីក្រៅពីពាក្យថាអរគុណដល់បងប្អូន គ្រប់គ្នា ដែលបានគោរពស្រលាញ់ លើរូបលោក ។ ហើយលោកក៏មានថវិការបន្តិចបន្តួច ដើម្បីចែកជូន និងតបស្នងនូវការស្រលាញ់របស់បងប្អូនទាំងអស់គ្នា ក្នុងការរងចាំស្តាប់ចម្រៀងដល់យប់អាធ្រាត្របែបនេះ។ ភ្លាមនោះ តារាកំប្លែងនាយក្រូច បានចែកថវិការចំនួន៥០០០រៀលដល់ បងប្អូនដែលអញ្ជើញមកទស្សនាទាំងអស់ ទាំងភ្លៀងធ្លាក់ដូចគ្នា៕

សូមទស្សនាវីដេអូទាំងអស់គ្នា៖

Related posts

Leave a Comment