លោកស្នងការខេត្តកំពង់ធំត្រូវសម្ដេច ក្រឡាហោម ស ខេង សម្រេចផ្អាកពីការងារហើយ

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្ដោះអាសន្ន។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។

តាមប្រកាស បានសម្រេចឱ្យលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ត្រូវមកបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី ។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងជាស្នងការស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបាន សម្ដេចក្រឡហោម ស ខេង ក៏បានប្រគល់ភារកិច្ចជូន ។

គួរឱ្យដឹងថា ការផ្អាកការងារបណ្ដោះអាសន្នរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាសនគរបាលនារីៗដោយពាក្យសម្ដីល្បួងលួងលោមឱ្យគ្រគល់ខ្លួនប្រាណឱ្យខ្លួនជាថ្នូរនឹងការឡើងតំណែង បុណ្យស័ក្ដិ ។

តាមលិខិតមួយរបស់នគរបាលនារីមួយរូបបានផ្ញើទៅកាន់សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី ៣០ កក្កដា បានរៀបរាប់ដូចខាងក្រោមនេះ៖
«​នាង​ខ្ញុំ​ជាម​ន្ដ្រី ​នគរបាល​នារី នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ (​ជនរងគ្រោះ​) ​សូម​គោរព​រាយការណ៍ ​និង សូម​សម្ដេច​ក្រឡាហោម ស ​ខេង មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ ជា​ជនរងគ្រោះ​ដោយសារ​ប្រព្រឹត្ត​អំពើ​ពុំគប្បី​មក​​លើ​នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ភាព​ទន់ខ្សោយ​ពី​សំណាក់​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​»​។

ក្នុង​លិខិតរៀបរាប់ទៀតថា «​នៅ​អំឡុង​ឆ្នាំ​២០១៨–២០១៩ ពួក​នាង​ខ្ញុំ​មួយ​ចំនួន​ត្រូវ​បាន​លោក ឧ​ត្ត​ម សេនីយ៍​ទោ អ៊ុក កុសល ​ហៅ​ពួក​នាង​ខ្ញុំ​ឲ្យ​ទៅ​ជួប​គាត់​នៅ​ក្នុង​បន្ទប់​ធ្វើការ​របស់គាត់​ ដើម្បី​សួរនាំ​កិច្ច​ការងារ​មួយចំនួន​ ។ ដោយ​យល់​ឃើញថា ​គាត់​ជា​ថ្នាក់ដឹកនាំ ​ពួកនាង​ខ្ញុំ​ក៏បាន​ទៅ​ជួប​គាត់​ម្នាក់​ម្ដងៗ តាម​ការ​ណាត់​របស់​គាត់​។ ពេល​ចូល​ដល់​ក្នុង​បន្ទប់​តែ​ពីរ ​នាក់ លោកស្នងការ​ក៏​សួរនាំ​ថា​ ពាក់​ស័ក្ដិ​ប៉ុន្មាន​? ហើយ ​មុខតំណែង​ជា​អ្វី​សព្វថ្ងៃ​?​ ហើយ​ចង់បាន​មុខតំណែង ​ឬ​ឡើង​ស័ក្ដិ​អត់​? បើ​ចង់បាន​ចាំ​បង​ជួយ​ ព្រោះ​បង ​ជា​ស្នងការ​ និង​ជា​ប្រធាន​អង្គភាព​ ចង់​ធ្វើ​អ្វី​ក៏បាន​ដែរ ​ឲ្យ​តែ​អូន​ព្រម​ស្រលាញ់​បង ។ ម្យ៉ាងទៀត​ បើ​អូន​ព្រម​ស្រលាញ់​បង​ កុំ​បារម្ភ​ខ្លាច​មាន​កូន​អី ​ព្រោះ​ទឹកកាម​បង​គ្មាន​មេ​ជីវិត​បង្ក​កំណើត​ទេ​។ ​ពេលលឺ ​ពាក្យសំដី​ទាំងអស់នេះ​ នាង​ខ្ញុំ​ហួសចិត្ត​មិន​នឹកស្មានថា ​គាត់​ហ៊ាន​និយាយ​ពាក្យសំដី​បែបនេះ ​មកលើ​នាង​ខ្ញុំ​ជា កូនចៅ​»៕

Related posts

Leave a Comment