ពិតជារំភើបណាស់!ស្ពានកោះពស់បិទអស់ជាច្រើនឆ្នាំ បើកឱ្យពលរដ្ឋឆ្លងកាត់វិញហើយ

ពិតជារំភើបណាស់ពេលនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់លើស្ពានកោះពស់ ដែលស្ថិត នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានវិញហើយ ។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ បានស្នើរឱ្យក្រុមហ៊ុន ខេមបូឌា អិនវេសមិន គ្រុម អិលធីឌី ធ្វើការបើកចរាចរណ៍ជាសាធារណៈឱ្យប្រជាពលរដ្ឋចេញ-ចូល លើស្ពានកោះកាលពីថ្ងៃទី១០ សីហា ២០២០ ។

សូមបញ្ជាក់ថា ស្ពានកោះពស់បានបិទច្រកទ្វារមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យសាធារណជនមានការថ្នាំងថ្នាក់ និងមិនពេញចិត្តមកលើរដ្ឋបាលខេត្ត ។ បន្ថែមពីនេះរដ្ឋបាលខេត្តបានរៀបចំកែលម្អ បើកលំហឆ្នេរសមុទ្រសម្រាប់ប្រជាពលរដ្ឋបានសម្រាកកម្សាន្តដោយសេរី ដែលពីមុននៅតំបន់ឆ្នេរខ្លះបិទបាំង និងហាមឃាត់ការចេញចូលជាសាធារណៈឡើយ៕

សូមអានព័ត៌មានលម្អិតខាងក្រោម៖

Related posts

Leave a Comment