ថៅកែហាងពេជ្រ រំជួលចិត្តពេក ក៏ប្រាប់ថា “ខ្លោចចិត្តណាស់លោកអើយ ថាជួយព្យាបាលគាត់ តែឥឡូវយឺតពេលហើយ គាត់លាទៅវិញហើយ យប់មិញនេះ អាយុទើបជាង ៦ខែ

កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌មួយរូប ក្រោយឃើញក្មេងម្នាក់ដ៏គួរឲ្យអាណិតបានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ពុទ្ធោអើយមិនដឹងយ៉ាងម៉េចទេលោកអើយ តើលេខទូរស័ព្ទនេះពិតជាលេខរបស់ម្ដាយក្មេងនេះពិតដែរឬអត់ទេហ្ន៎ ខ្ញុំនឹងឲ្យក្រុមការងារខ្ញុំទាក់ទងទៅ”។

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ លោកស្រី បានប្រកាស នូវដំណឹងដ៏សោកសៅមួយ ពីក្មេងម្នាក់នេះ ដោយបញ្ជាក់ថា ៖ “ខ្លោចចិត្តណាស់លោកអើយ ថាជួយព្យាបាលគាត់ តែឥឡូវយឺតពេលហើយ គាត់លាទៅវិញហើយ យប់មិញនេះ អាយុទើបជាង ៦ខែ។ ឈឺ​តាំង​ពី​អាយុ​ជាង ១ខែ ឮ​ថា​របេង​សួត ហើយ​ចូល​ព្យាបាល​នៅ​ពេទ្យ​កុមារ​ជាតិ​ដែរ តែ​ទ្រាំ​ទ្រ​មិន​បាន។

ញុំ​មាន​តែ​ចូល​រួម​រំលែក​ទុក្ខ ​ក្រុម​គ្រួសារ​នូវ​ថវិកា ៥០០ដុល្លារ សូម​ឱ្យ​ក្មួយ​ទៅ​បាន​សុខ ហើយ​កើត​ជាតិ​ក្រោយៗ មាន​អាយុ​វែង​ដូច​គេ​ឯង គាត់​ធ្វើ​បុណ្យ នៅ​ជិត​ស្ពាន​ព្រែក​តាមាក់ ខេត្ត​កណ្ដាល។”៕

Related posts

Leave a Comment