ម្ចាស់គ្រឿង​សម្អាង​ប្រេន​​ (NUNA) អ្នកនាង មាស សុវណ្ណរតនា បានចែករំលែកក្តីស្រឡាញ់ ទៅកាន់ តាសុីក្លូ និងអ្នកប្រមូលសំរាម តាមរយៈការផ្តល់…

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា នៅកាលពីថ្ងៃទី ​៨ ខែ​សីហា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗ​នេះ​​អ្នកនាង មាស សុវណ្ណរតនា និង​ស្វាមី​ ​បាន​ធ្វើ​ពិធី​សម្ពោធ​​ផលិតផល​គ្រឿង​សម្អាង​ប្រេន NUNA របស់​ក្រុម​ហ៊ុន​ ដាណាទ្រី នៅ​ដឹព្រីមៀរ​សែនសុខ ទល់​មុខ​ផ្សារ​ទំនើប​អ៊ីអន​២ ក្រោម​ការ​​អញ្ជើញ​ចូល​រួម​ដ៏​ខ្ពង់​ខ្ពស់​ពី​លោក​អគ្គនាយក ហ៊ីង បញ្ញារិទ្ធ និង​លោក​ស្រី​អគ្គនាយិកា ទ្រី ដាណា ផង​ដែរ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះឃើញថា អ្នកនាង មាស សុវណ្ណរតនា បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការកោតសរសើរយ៉ាងខ្លាំងបន្ទាប់ពីអ្នកនាងបានចែករំលែកក្តីស្រឡាញ់ និងធ្វើទានទៅដល់ជនក្រីក្រដែលកំពុងជួបការលំបាកពិតៗ ហើយនៅក្នុងនោះដែរ អ្នកនាងបានជូនដូចជា បាយប្រអប់ ទឹកសុទ្ធ និងថវិការ មួយចំនួន ទៅដល់លោកតាចាស់ៗដែលជាអ្នកធាក់សុីក្លូនៅតាមផ្សារ និង អ្នកប្រមូលសំរាមជាដើម ។

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment