ពលរដ្ឋសរសើរមិនដាច់ពីមាត់ កងកម្លាំងចុះបង្ក្រាបជនល្មើសយប់មិញ ធ្វើបានយ៉ាងល្អមិនចាញ់ក្នុងភាពយន្ត

នៅថ្ងៃទី ១២ ខែសីហា ២០២០ ក្រោមការដឹកដោយផ្ទាល់របស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាប ជនជាតិចិន មួយក្រុមពាក់ព័ន្ធនិងករណី ចាប់ជំរិតយកប្រាក់លើជនជាតិចិនដូចគ្នា ។ ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានបានរំដោះ ជនរងគ្រោះបានចំនួន ៣ នាក់ និងចាប់ខ្លួនជនជាតិចិនបានចំនួន ២៩ នាក់ ក្នុងនោះមានស្រ្តី ៣ នាក់ ។

នៅក្នុងបេសកកម្មចុះបង្ក្រាបទ្រង់ទ្រាយធំមួយនេះ ប្រជាពលរដ្ឋមានការសាទរ និងពេញចិត្តជាខ្លាំងទៅលើសកម្មភាពពោរពេញដោយថាមពល ភាពស្វាហាប់ លឿន រហ័ស ទាន់ពេលវេលា ការចេះសហការគ្នាបានយ៉ាងល្អ រហូតឈានការឃាត់ខ្លួនជនសង្ស័យគ្មានរត់រួចសូម្បីមួយនាក់ ។ បន្ទាប់ពីបានឃើញនូវបេសកកម្មដ៏គគ្រឹកគ្រេងនេះ មហាជនមានការកោតសើរមិនដាច់ពីមាត់ និងបានប្រៀបប្រដូចទៅនឹងការចុះបង្ក្រាបជនល្មើសដែលធ្លាប់តែឃើញនៅក្នុងភាពយន្ត តែពេលនេះឃើញជាក់ស្ដែងថាកងកម្លាំងកម្ពុជាយើងក៏មិនធម្មតាដែរ ។

ប្រតិបត្តិការនេះធ្វើឡើង នៅចំណុចសណ្ឋាគារមួយមានឈ្មោះថា កណ្តាលសួនច្បារ ស្ថិតក្នុងសង្កាត់ចតុមុខ បន្ទាប់ពី មានការណែនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយមេបញ្ជាការរង ០២ រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង ។

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment