តាមពិត ឆ្កែអនាថាមួយក្បាលនេះ ក្លាយជាបុគ្គលិកក្នុងហាងលក់រថយន្ត ព្រោះមូលហេតុនេះសោះ

ប្រេសុីល៖ កាលពីប៉ុន្មានខែនេះ ​មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយមាន បុគ្គលិកជាអ្នកគ្រប់គ្រងហាងលក់រថយន្តHyundai ម្នាក់ឈ្មោះថាEmerson បានសម្រេចចិត្តទទួលឆ្កែអនាថាមកឲ្យនៅជាមួយនិង អនុញ្ញាត្តិឲ្យធ្វើជាបុគ្គលិកពេញសិទ្ធ ផ្នែកអ្នកទទួលភ្ញៀវតែម្តង ដែលបង្កការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញបណ្តាញសង្គមអុីនធើណែត។

ដោយឡែក សុនខអនាថាមួយក្បាលនេះ ត្រូវបានទទួលទទួលស្វាគមន៍ជាសមាជិកគ្រួសារម្នាក់របស់ អ្នកគ្រប់គ្រងហាងលក់រថយន្តម្នាក់នេះអញ្ចឹង ក្រោយពីវា បានឈរនៅមុខហាងជារៀងរាល់ថ្ងៃ​ ដោយសកម្មភាពបែបនេះចេញតែបន្តរៀងរាល់ថ្ងៃ ប៉ុន្តែយប់មួយដែលមានភ្លៀងធ្លាក់ខ្លាំង បុរសម្នាក់នេះ ក៏កើតចិត្តអាណិត ដល់សុនខមួយក្បាលនោះ ក៏បើកទ្វារឲ្យជ្រកភ្លៀង ព្រមទាំងផ្តល់ចំណីនិង ទឹកផងដែរ។

បន្ទាប់ពីបានទទួលឲ្យស្នាក់នៅរួចមក សុនខមួយក្បាលបានទាក់ទាញភ្ញៀវយ៉ាងខ្លាំងផងដែរ រហូតទាល់តែម្ចាស់ហាងសម្រេចចិត្ត សម្រេចចិត្តទទួលជាបុគ្គលិកពេញសិទ្ធផ្នែកទទួលភ្ញៀវតែម្តងទៅ ដោយថែមទាំងទទូលឈ្មោះមួយថាTucson Prime ផងដែរ ។

ក្រោយពីឃើញដូច្នេះរួចមក អ្នកប្រើប្រាស់បណ្តាញសង្គមក៏បានកោតសរសើរដល់បុរសអ្នកដែលជាអ្នកគ្រប់គ្រងហាងដោយមានចិត្តសន្តោសប្រណីដល់សុនខអនាថា ដែលអនុញ្ញាត្តិឲ្យចំណីអាហារ កន្លែងស្នាក់នៅនិង ថែមទាំងទទួលជាបុគ្គលិកផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Related posts

Leave a Comment