គូនេះមិនណយទេ! Bella នាំសង្សារសំណព្វចិត្ត Weir ទៅជម្រាបសួរចាស់ទុំដល់ផ្ទះ

នៅថ្ងៃគុណម្ដាយរបស់ប្រជាជនថៃ ១២ សីហា ម្សិលមិញនេះ តារាសម្ដែងស្រីជួរមុខ Bella Ranee បានគោរពប្រណិបត្តិម្ដាយ និង អ៊ំស្រីជាទីស្រឡាញ់ ដោយការក្រាបសំពះជូនកម្រងផ្កាដល់ពួកគាត់ បង្ហាញពីភាពកតញ្ញូដែលនៃគុណចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មារមក ។

ក្នុងនោះ តារាស្រី Bella ក៏បានរៀបចំកម្មវិធីជប់លៀងញ៉ាំអាហារជួបជុំគ្រួសារនៅផ្ទះរបស់នាងបែបសាមញ្ញៗ ប៉ុន្ដែរឿងដែលធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិតនោះគឺ ក្នុងការជួបជុំខាងលើ ក៏មានវត្តមានតារាសម្ដែងជួរមុខ Weir Sukullawat ដែលគេស្គាល់ច្បាស់ថាលោកគឺជាសង្សារសំណព្វចិត្តរបស់តារាស្រី Bella ។

ទោះបីជាកំពូលតារាប្រុស-ស្រីពីរដួងនេះទាក់ទងគ្នាច្រើនឆ្នាំ ប៉ុន្ដែកន្លងមកគេកម្រឃើញ Bella នាំ Weir ទៅជម្រាបសួរចាស់ទុំដល់ផ្ទះញឹកញា់ដូចគូស្នេហ៍តារាថៃដទៃទៀតណាស់ ហើយមិនតែប៉ុណ្ណោះ ពួកគេថែមទាំងបង្កើតបរិយាកាសទាំងមូលឱ្យមើលទៅប្រៀបដូចគ្រួសារតែមួយអ៊ីចឹង ។

តែយ៉ាងណា មួយរយៈចុងក្រោយនេះ Weir ហាក់កាន់តែជ្រៀតចូលទៅស្និទ្ធស្នាលជាមួយចាស់ទុំខាងសង្សារកាន់តែជិតដិត ព្រោះថាកាលតារាស្រី Bella សូត្រមន្តឡើងផ្ទះថ្មីនៅតាមខេត្តនោះ តារាប្រុសរូបនេះក៏បានទៅជួយរៀបចំដែរ ៕

Related posts

Leave a Comment