លោកតាធាក់ស៊ីក្លូ អាយុ៨៦ឆ្នាំ រំជួលចិត្តឡើងស្រក់ទឹកភ្នែក ក្រោយដឹងថា ស្រីអូន ធានាចិញ្ចឹមលោកតា មួយជីវិត ព្រមទំាងឈប់ឲ្យលោកតា ធាក់ស៊ីក្លូទៀតហើយ, គ្រប់គ្នារំភើបពេក ក៏និយាយថា…(មានវីដេអូ)

ស្រីអូន គឺជា នារីដ៏ស្រស់ស្អាត និងមានចិត្តសប្បុរសធម៌ម្នាក់ កំពុងតែទទួលជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន។ ក្រៅពីរបររកស៊ី ស្រីអូន ក៏បានរួមចំណែកយ៉ាងធំ ក្នុងការយកចិត្តទុកដាក់ និងជួយអ្នកទីទាល់ក្រ ជាហូរហែ មិនដែលដាច់ឡើយ រហូតដល់ថ្នាក់ ធ្វើឲ្យមហាជនជាច្រើន សម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងពីទឹកចិត្តដ៏ប្រពៃមួយនេះ សឹងតែរកអ្វីមកព្រៀបផ្ទឹមពុំបាន។

ចំណែកនៅមុនេះបន្តិច នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ ស្រីអូន ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានបង្ហោះវីដេអូមួយពីលោកតាធាក់ស៊ីក្លូម្នាក់ អាយុ ៨៦ឆ្នាំ ដោយស្ត្រីរូបនេះបានជូនថវិកាមួយចំនួនធំ ហើយឈប់ឲ្យលោកតាធាក់ស៊ីក្លូតទៅទៀតហើយ ដោយ ស្រីអូន សុខចិត្តធានាចិញ្ចឹមលោកតា អស់មួយជីវិត។

ស្រីអូនបានភ្ជាប់សារខ្លីមួយបន្ថែមថា ៖ “បំពេញបំណងលោកតាស៊ីក្លូ ព្រះជន្ម 86ឆ្នាំ ជូនថវិកា និងទទួលចិញ្ចឹមលោកតាមួយជីវិត ឈប់អោយលោកតាធាក់ស៊ីក្លូទៀតហើយ ព្រោះគាត់ពិកាផង ពុកគេពុកយើង ល្មមដល់ពេលសំរាកខ្លះហើយលោកតា លោកតាលំបាកយូរហើយ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបង្ហាញក្តីរំភើបចិត្តជាខ្លាំងចំពោះលោកតា ហើយ comment ថា ៖ ចិត្តបុណ្យណាស់លោកអើយ រកមិនបានទេ, ខ្ញុំសែនស្រឡាញ់ទឹកចិត្តបងស្រីអូន ណាស់, បានបុណ្យច្រេីនណាស់លោកអេីយ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូដ៏មានន័យ និងរំជួលចិត្ត ខាងក្រោមនេះ ៖

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment