លោក ព្រាប សុវត្ថិ បង្ហោះសារប្លែក បែបនេះណាស់ ដោយសរសេរថា “ទេសភាព ធម្មជាតិ ដ៏ស្រស់ស្អាតបំព្រង គឺជារបស់ខ្ញុំ បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង”, គ្រប់គ្នាឃើញហើយចូល comment ភ្លាមៗថា…

អ្នកគាំទ្រ ក៏ដូចជាទស្សនិកជនទូទៅ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន កំពូល តារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ប្រចាំផលិតកម្ម រស្មីហង្សមាស នោះ គឺ លោក ព្រាប សុវត្ថិ។ បទជាច្រើនរបស់លោក ជាពិសេសបទមនោសញ្ចេតនា នៅតែទទួលបានការគាំទ្រខ្លាំងមកដល់ពេលនេះ ស្តាប់ហើយ ស្តាប់ទៀត មិនចេញធុញទ្រាន់ ជិញណាយឡើយ។

កំពូលតារាចម្រៀងរូបនេះ និងភរិយា មានកូនកំលោះ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។

បើទោះបីជាកូនៗធំអស់ហើយ ក៏ដោយ ក៏លោក ព្រាប សុវត្ថិ តែងតែបង្ហាញភាពផ្អែមល្ហែម ញឹកញាប់ខ្លាំងណាស់ ជាមួយក្រុមគ្រួសារ មើលទៅពោរពេញដោយភាពសប្បាយរីករាយ កក់ក្តៅ និងមានសុភមង្គល។

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែសីហា​ ឆ្នាំ ២០២០ គេប្រទះឃើញលោក ព្រាប សុវត្ថិ បង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយថា ៖ “ទេសភាព ធម្មជាតិ ដ៏ ស្រស់ស្អាតបំព្រងគឺជារបស់ខ្ញុំ បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង”។

ក្រោយឃើញបែបនេះហើយ អ្នកគំាទ្រ ជាច្រើន ភ្ញាក់ផ្អើលជាខ្លាំង ហើយចូល comment ថា ៖ មែនហេីយបង, មានន័យណាស់បង យល់ពីគំនិតបង, ស្រលាញ់ នឹងគាំទ្របងរហូត, ត្រូវ​ហេីយបងធម្មជាតិល្អមកពីម្ចាស់ល្អខំថែស្រោចទឹកដាក់ជីរហូតមក, បេីខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង មានន័យណាស់អាយដល។

ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីការយល់អារម្មណ៍ ដែលលោក ព្រាប សុវត្ថិ សរសេរនៅពេលនេះ ៕

Related posts

Leave a Comment