ព្រះវិហារមានកន្លែងទេសចរណ៍ដ៏ស្អាតបានលាក់ខ្លួននៅរមណីយដ្ឋាន…….


រមណីយដ្ឋាន«ទឹកធ្លាក់ព្រះនិម្មិត» ឬហៅថា «ទឹកជ្រោះសុភមិត្ត» បានធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តលេងបានគ្រប់រដូវកាល ទោះបីជារដូវក្តៅ ឬរដូវភ្លៀងយ៉ាងណាក៏ដោយក៍នៅតែមានភ្ញៀវទេសចរចាប់អារម្មណ៍ដែរ«ទឹកធ្លាក់ព្រះនិម្មិត» ឬហៅថា «ទឹកជ្រោះសុភមិត្ត»

ដែលមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ជាប់នឹងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសកម្ពុជា និងឡាវ គឺជាទីតាំងទឹកធ្លាក់ដ៏ស្រស់ត្រកាល និងខ្លាំងជាងគេតែមួយគត់នៅក្នុងប្រទេសកម្ពុជា។


ប្រសិនបើអ្នកទាំងអស់គ្នាធ្វើដំណើរពីទីរួមខេត្តស្ទឹងត្រែង ទៅទីតាំងទឹកធ្លាក់ គឺមានចម្ងាយប្រហែល៦០គីឡូម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែបើសិនធ្វើដំណើរពីទីរួមខេត្តព្រះវិហារវិញ គឺមានចំងាយជាង១០០គីឡូម៉ែត្រឯណោះ។

មកមើលរូបភាពនៃសំរស់ទឹកធ្លាកព្រះនិម្មិតឬទឹកជ្រោះសុភមិត្ត

Related posts

Leave a Comment