ផ្សារបណ្ដែតទឹកសៀមរាប បើកភ្លាមមនុស្សបុកទៅលេងព្រាត ស្អាតខ្លាំងណាស់

ផ្សារបណ្ដែតទឹកនាដងស្ទឹងសៀមរាបបានរំលេចចេញជារូបរាងហើយ​ពិតជាស្រស់ស្អាតប្លែកភ្នែក មានរំលេចជាពណ៌ចម្រុះឆើតឆាយ ចាំងឆ្លុះជាមួយផ្ទៃទឹក ឃើញហើយពិតជារំភើបចិត្តខ្លាំងទប់អារម្មណ៍មិនជាប់ចង់តែទៅឃើញផ្ទាល់ភ្នែកឱ្យបានម្ដង ។

នៅតាមមាត់ច្រាំងនៃដងស្ទឹងមានតុបតែងលម្អដោយរំយោលក្រណាត់ចម្រុះពណ៌ មានកន្លែងលក់ដូរសាងសង់ឡើងក្នុងទម្រង់រចនាបថខ្មែរ ព្រមទាំងមានទូកបែបប្រពៃណីជាច្រើន សម្រាប់អ្នកទេសចរជិះទស្សនាផ្សារបណ្ដែតទឹកមួយនេះទៀតផង ។

ផ្សារបណ្ដែតទឹកនេះ ត្រូវបានរៀបចំបង្កើតឡើងដើម្បីស្វាគមន៍ភ្ញៀវទេសចរទៅលេងកម្សាន្ត នៅថ្ងៃឈប់សម្រាក ៥ ថ្ងៃក្នុងខែសីហា ២០២០ ខាងមុខនេះ ។ ផ្សារបែបប្រពៃណីនៅលើផ្ទៃទឹកនេះកើតឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរ​ក្រុង/ខេត្តសៀមរាប ជាមួយ​ ក្រុមការងារ ស ស យ ក ។ នេះចាត់ទុកជាផ្សារបណ្ដែតទឹកដំបូងគេហើយនៅប្រទេសកម្ពុជា ៕

Related posts

Leave a Comment