ទម្លាយអាថ៌កំបាំង រូបចម្លាក់រាប់រយគួរឱ្យខ្លាចបំផុត នៅប្រទេសជប៉ុន

នៅព័ទ្ធជុំជិតដោយស្មៅ និង ដើមឈើតូចធំជាច្រើនដើម ក្នុងបរិវេណសួនមួយឈ្មោះ Fureai Sekibutsu no Sato village ស្ថិតក្នុងតំបន់ Osawano ខេត្ត Toyama ប្រទេសជប៉ុន មានរូបសំណាក់ប្រមាណជាជាង ៨០០ កំពុងអង្គុយសម្លឹងមកផ្លូវដើរដែលគ្មានអ្នកទៅលេងទាល់តែសោះ ។

ក្នុងចំណោមរូបសំណាក់ទាំងអស់នោះ មានខ្លះជាព្រះសង្ឃ ហើយក្រៅពីនោះគឺជារូបសំណាក់ម្ចាស់សួនផ្ទាល់ និង បុរស ស្រ្តីដែលគាត់បានស្គាល់នៅក្នុងឆាកជីវិតរបស់គាត់ ដែលសុទ្ធសឹងតែមានសម្លៀកបំពាក់ស្អាតបាត ប៉ុន្តែអ្វីដែលដូចគ្នាគឺរូបចម្លាក់ទាំងអស់សុទ្ធតែមានពណ៌សខ្មៅ ។

រូបទាំងអស់នេះត្រូវបានឆ្លាក់ដោយជនជាតិជាតិជប៉ុនម្នាក់តាំងពីឆ្នាំ ១៩៨៩ ដែលជាការបញ្ជារពីអ្នកជំនួញមានទ្រព្យសម្បត្តិម្នាក់ឈ្មោះ Mutsuo Furukawa ។ បើតាមការនិយាយតៗគ្នារបស់អ្នកស្រុកបានឱ្យថា អ្នកជំនួញរូបនោះបានោ្តល់ថវិការចំនួនជិត ១០០ លានដុល្លារដើម្បីបុរសដែលឆ្លាក់រូបបញ្ជប់កិច្ចការរបស់គេ ។ តាមពិតទៅលោក Furukawa មានបំណងចង់ធ្វើឱ្យទីនោះក្លាយជាសួនកម្សាន្តដ៏ស្ងប់ស្ងាត់មួយសម្រាប់ទេសចរដែលត្រូវការភាពបរិសុទ្ធ និង ស្ងប់ស្ងាត់ ក៏ដូចជាចង់រក្សារូបចម្លាក់នោះបង្ហាញពីគាត់ជារៀងរហូត ។

រយៈពេល៣០ក្រោយមកបន្ទាប់ពីសួនត្រូវបានរួចរាល់ទាំងស្រុង ប៉ុន្តែគឺមានតែរូបសំណាក់អង្គុយបែរមុខទៅកន្លែងចតរថយន្តរងចាំមនុស្សមកទស្សនាប៉ុណ្ណោះ គឺមានមនុស្សតិចបំផុតដែលហ៊ានចូលទៅទីនោះ ។ ជាច្រើនឆ្នាំកន្លងមកសួននេះត្រូវបានគេទុកចោល ហើយក្លាយជាកន្លែងដ៏គួរឱ្យខ្លាចបំផុតក្នុងតំបន់ ចំណែកឯក្មេងៗជំនាន់ក្រោយតែងហៅសួននេះថា ព្រៃខ្មោច ទៅវិញ ។

ទោះបីជាយ៉ាងណាក៏ដោយ រូបភាពជាច្រើនសន្លឹកត្រូវថតបានដោយជាងថតរូប Ken Ohki នៅពេលដែលគាត់បានទៅដល់ទីនោះ ។ Ken បានបង្ហាញអារម្មណ៍ថា រូបភាពដ៏អស្ចារ្យត្រូវបានលោកថតនៅក្នុងសួនដែលគេបោះបង់ចោលនោះជាមួយអារម្មណ៍ដែលពិបាកបរិយាយ ។ លោកបន្ថែមថា គ្រប់ជំហានដែលលោកដើរនៅទីនោះហាក់បីដូចជា មានអ្វីមានចលនាដូចគ្នា ។ បន្ទាប់ពីថតរូបដែលចាំបាច់រួច លោកបានចេញពីទីនោះភ្លាមៗ ដោយមិនហ៊ានសូម្បីតែងាកមើលក្រោយវិញ ៕

Related posts

Leave a Comment