ឡុង ថាវរី ស្លៀកខោខ្លីកំប៉ិតពាក់អាវយឺតសាមញ្ញមែន តែសិចស៊ីខ្លាំង

បើទោះបីមិនបង្ហាញមុខនៅក្នុងការងារសិល្បៈក៏ពិតមែន តែស្រីស្អាត ឡុង ថាវរី មិនបណ្តោយឱ្យសម្រស់របស់នាងស្រកស្រុតនោះទេ ដោយនាងតែងចំណាយពេលហាត់ប្រាណដើម្បីបានរូបរាងស្រឡូនស្អាតគួរឱ្យក្នាញ់ ។

ដោយសារតែសម្រស់ស្រស់ស្អាតពីធម្មជាតិ ឡុង ថាវរី មិនខ្លាចនឹងបញ្ចេញឱ្យគេឯងបានឃើញឡើយ ជាពិសេសក្នុងឈុតសម្លៀកបំពាក់បែបទាន់សម័យកាលីបៗតួយ៉ាងថ្មីៗនេះនាងបានបង្ហាញរាងក្នុងឈុតខោខ្លីកំប៉ិតបញ្ចេញសាច់ខ្ចីយ៉ាងសិចស៊ី ។ មិនមែនជារឿងធម្មតាទេមុននឹងមានរូបរាងស្អាតបែបនេះ ឡុង ថាវរី តែងចំណាយពេលហាត់ប្រាណយ៉ាងទៀងទាត់ផងដែរ ។

មួយរយៈចុងក្រោយនេះ ឡុង ថាវរី មិនសូវខ្វល់ខ្វាយពីការប្រមូលលុយកាក់ល្អិតតាមរយៈការសម្តែង ដូចមុនទេដោយនាងងាកទៅប្រមូលលុយដំុតាមរយៈការធ្វើជំនួញជាមួយអ្នកម្តាយម្តងវិញ ៕

Related posts

Leave a Comment