រន្ធត់ណាស់! មុននេះបាក់សន្ទូចការដ្ឋានសំណង់ សង្កត់ពលរដ្ឋនៅប៉ោយប៉ែតស្លាប់ ៥ នាក់ របួស ២ នាក់

មនុស្ស ៥ នាក់បានស្លាប់ភ្លាមៗ និង ២ នាក់រងរបួសក្នុងឧបទ្ទវហេតុបាក់សន្ទូចនៅការដ្ឋានសំណង់ អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ ៣ រសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០នេះ ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Fresh News ។

តាមការចុះផ្សាយដដែលឱ្យដឹងទៀតថា ក្រៅពីអ្នកស្លាប់ ៥ នាក់ហើយនោះ មានមនុស្ស ២ នាក់ទៀតបានរងរបួស ។ បច្ចុប្បន្នក្រុមសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការជួយសង្គ្រោះ ។ តាមព័ត៌មានបឋម មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង ៕

Related posts

Leave a Comment