អ្នកធ្វើការយប់ប្រយ័ត្ន ! លោក ផែង វណ្ណៈ ផ្តាំអោយប្រជាពលរដ្ឋប្រយ័ត្នអោយមែនទែន ព្រោះមានគេចិញ្ចឹមខ្លា ទុកព្រលែងអោយរកស៉ីយប់

រាជធានីភ្នំពេញ៖ លោកផែង វណ្ណៈ បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុកផេក Pheng Vannak News កាលពី១ម៉ោងមុន មានខ្លឹមសារថា «ដោយសារនៅខណ្ឌដូនពេញ ឥលូវមានគេចិញ្ចឹមខ្លា និងព្រលែងខ្លាឲ្យចេញរកស៊ីយប់ផង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ។ ជាពិសេសបងប្អូនដែលធ្វើការ និង លក់ដូរពេលយប់» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២ និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២០ នេះ នៅមុខភោជនីយដ្ឋាន D O S ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មាន យុវជន៤នាក់ តាំងខ្លួនជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូឌ្រីម ២គ្រឿង ដោយ១គ្រឿងគ្មានស្លាកលេខ និង១គ្រឿងទៀត ពាក់ស្លាកលេខ ក្លែងក្លាយគ្មានកញ្ចក់ គ្មាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកសណ្ឋាន និងកាតសម្គាល់ខ្លួន ប្រដាប់ដោយ វិទ្យុ ទាក់ទងID ជាប់នឹងចង្កេះ បានឌុបគ្នាប្រដេញ តាមបុរស២នាក់ ពីក្នុងទឹកដីកោះពេជ្រ រហូតដល់មុខ ភោជនីយដ្ឋាន D O S ចោទថា ជាជនសង្ស័យ ( មិនមានបទល្មើសអ្វីចោទប្រកាន់ច្បាស់លាស់ ) ផ្អើលពេញក្នុង សង្កាត់ទន្លេបាសាក់ ទើបត្រូវបានកម្លាំងចម្រុះខណ្ឌចំការមន មានទាំងអាវុធហត្ថ និងនគរបាលខណ្ឌ និងកម្លាំងប៉ុស្តិ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ទន្លេបាសាក់ ចេញជួយអន្តរាគមន៍ ក៏ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាល ធ្វើការសាកសួរ ។ យុវជនទាំង០៤នាក់ ដែលអះអាងថា ខ្លួនជាកូនខ្លា របស់អាវុធហត្ថខណ្ឌដូនពេញ នោះរួមមាន ៖ ទី១.ឈ្មោះលឹម ជីវ័ន្ត ហៅ ខួច អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ ទី១១ ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវជាតិលេខ៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី២.ឈ្មោះហាក់ ភារ៉ា អាយុ២៨ឆ្នាំ មុខរបរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលក់ម៉ូតូ ស្នាក់ផ្ទះលេខ ១០D ភូមិព្រៃទា សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣.ឈ្មោះកែវ តារា សិរីវឌ្ឍ អាយុ២២ឆ្នាំ និស្សិត ឆ្នាំទី៤ និងទី៤.ឈ្មោះ ទី វីរៈ អាយុ២០ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ។ ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺរូបគាត់និងមិត្តភ័ក្តិបាននាំគ្នាអង្គុយផឹកស៊ី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជុំគ្នានៅក្នុង មជ្ឈមណ្ឌលកំសាន្តកោះពេជ្រ លុះដល់ម៉ោង កើតហេតុ ក៏នាំគ្នាជិះម៉ូតូត្រលប់ទៅផ្ទះនៅក្រុងតាខ្មៅ វិញ ខណៈ ពេលជិះចេញពីកោះពេជ្រ មកដល់ផ្លូវសបិត ទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុ ស្រាប់តែលេច មុខ យុវជនស្លៀកពាក់ស៊ីវិលមួយក្រុម មានគ្នា៤នាក់ខាងលើ បានជិះម៉ូតូ០២គ្រឿង (ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ មួយគ្រឿង អត់ពាក់ស្លាកលេខ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងមួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 1HP-3288 ដែលជាស្លាកលេខក្លែងក្លាយ) ប្រដាប់ដោយវិទ្យុទាក់ទង ID សៀតជាប់នឹងចង្កេះ បានប្រដេញតាមមកកៀរម៉ូតូពួកខ្លួនឲ្យ អែបកៀន ហើយពួកគេប្រាប់ថា ខ្លួនជាអាវុធហត្ថខណ្ឌដូនពេញ ដោយចោទប្រកាន់យុវជនទាំង២នាក់ នោះថា ជា ជនសង្ស័យតែមិនដឹងថា សង្ស័យពាក់ព័ន្ធពីករណីអ្វីនោះទេ។ បន្ទាប់មក មានកម្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងល្បាតប៉ុស្តិ៍នគរបាលទន្លេបាសាក់ រួមទាំងកម្លាំងស៊ីវិលរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុ រួចនាំខ្លួនជនទាំង៤នាក់ ខាងលើ រួមទាំងបុរសដែលរងការចោទប្រកាន់ថា ជាជនសង្ស័យនោះ យកទៅកាន់ ស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ ផងដែរ។ បន្ទាប់ពីសួរនាំនៅប៉ុស្តិ៍នគរបាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រួចរាល់ ទើបដឹងថា ជារឿងយល់ច្រឡំគ្នា ហើយក៏មានវត្តមានកម្លាំង អាវុធហត្ថខណ្ឌដូនពេញ បានចេញមុខសុំទោស ចំពោះកំហុសកូនចៅខ្លួន ដោយមានការយោគយល់ និង អធ្យាស្រ័យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក៏បានធ្វើការអប់រំ និងឲ្យកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ធានាខ្លួនយុវជនទាំង៤នាក់ ត្រឡប់ទៅវិញ៕

Related posts

Leave a Comment