ច​ន ច័ន្ទ​លក្ខិណា បោះ​ពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់​ឲ្យ​អាណា​រ៉ូ​ស,​ អ៊ឹម ជីវ៉ា ទ្រាំ​មិនបាន​សួរ​ទៅវិញ​ថា​…

មួយរយៈ​ចុងក្រោយ​នេះ តារា​សម្ដែង​អាណា​រ៉ូ​ស​(Rose) ដែល​ល្បី​ថត​MV​បែប​ស្រើបស្រាល​នៅមុខ​រថយន្ត​នា​ឆ្នាំ​២០១៩​នោះ ស្រាប់តែ​ផ្ទុះ​រឿង​ល្បី​បន្តបន្ទាប់​ទៀត នា​ឆ្នាំ​២០២០ ធ្វើ​ឲ្យ​អ្នកគាំទ្រ ដែល​មិន​ធ្លាប់​ស្គាល់​នាង​ពីមុន ចាប់ផ្ដើម​ចាប់អារម្មណ៍ ហើយ​ធ្វើការ​ស្រាវជ្រាវ​ថា​តើ​រ៉ូ​ស​ជា​អ្នកណា​។
នៅ​ឆ្នាំ​២០២០​នេះ រឿង​ល្បី​ទី​១​របស់​អាណា​រ៉ូ​ស ក្រោយពី​រូបនាង បាន​ឆ្លើយតប​ទៅកាន់​អ្នក​មីង​ម្នាក់​ក្នុង​បណ្ដាញ​សង្គម​Tik Tok​ដែលថា​ឲ្យ​នាង​ថតកុន​យូរហើយ​អត់​ល្បី​ថា អ្នក​អត់​ស្គាល់​ខ្លួន ដូច​អត់​ស្គាល់​ក្រដាស​១០ ក្រដាស​២០ និង​វិមានឯករាជ្យ​អញ្ចឹង​ដែរ​។​

រឿង​ល្បី​ទី​២​របស់​អាណា​រ៉ូ​ស​នោះ ធ្វើឡើង​នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​តារា​សម្ដែង​អ៊ឹម ជីវ៉ា ដោយ​នាង បាន​ប្រាប់​ថា ខ្លួន​មាន​បងប្អូន​សុទ្ធតែ​អ្នកមាន បងប្អូន​ខ្លួន​ពេញ​ភ្នំពេញ តែ​ខ្លួន​មិនដែល​ទៅ​ពឹងពាក់​បងប្អូន​ណា​ឡើយ ជីវិត​ខ្លួន​ចូលចិត្ត​រស់នៅ​បែប​ឯករាជ្យ ម្ចាស់ការ​លើ​ខ្លួនឯង​។ តាមរយៈ​នេះ មាន​តារា​ហ្វេ​ស​ប៊ុ​ក យកទៅ​ត្រូល ជាច្រើន ក្នុងនោះ​មានកា​កា​អូស្ត្រាលី​ផងដែរ​។​
រឿង​ល្បី​ទី​៣ ក្នុងជំនួប​មួយទៀត ជាមួយ​តារា​សម្ដែង​អ៊ឹម ជីវ៉ា​នោះ អាណា​រ៉ូ​ស បាន​បង្ហើរ​សំនៀង​មួយ​បទ ជា​ភាសា​អង់គ្លេស ធ្វើ​ឲ្យ​អ្នក​បាន​ទស្សនា​វីដេអូ​ទប់​អារម្មណ៍​មិនបាន​ផ្ទុះ​សំណើច ដោយសារតែ​នាង​ច្រៀង​ស្ដាប់​មិន​យល់។

តាមរយៈ​រឿង​ចុងក្រោយ​នេះ​ហើយ បានធ្វើ​ឲ្យ​អ្នកនាង ច​ន​ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ ចូលរួម​បញ្ចេញមតិ​ថា «​សម្តែង​អោយដឹងថា​សម្តែង វិលវល់​ពេក​ហើយ »​។ ភ្លាម​នោះ លោក​អ៊ឹម ជីវ៉ា ដែល​ធ្លាប់មាន​បញ្ហា​ជាមួយគ្នា​កន្លងមក​នោះ បានធ្វើការ​សួរ​ទៅកាន់ អ្នកនាង​វិញ​ថា «​មានន័យថា​ម៉េច​អ្នក​បង ច​ន ច័ន្ទ​លក្ខិណា ប្អូន​អត់​យល់ ???»​។
​ជុំវិញ​រឿងនេះ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ មិនទាន់មាន​ការឆ្លើយ​តប​ពី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្តទៀត ជុំវិញ​ចម្ងល់​របស់​តារា​សម្ដែង​លោក​អ៊ឹម ជីវ៉ា នោះឡើយ ហើយ​សង្ឃឹមថា អ្នកនាង នឹង​ពន្យល់​ឲ្យ​ច្បាស់​នាពេលខាងមុខ​ជុំវិញ​ការ​បោះ​ពាក្យ

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment