វិនិយោគជាមួយប្រទេសថៃភ្លាម តន់ ចន្ទសីម៉ា ក្លាយជាតារាចម្រៀងខ្មែរដំបូងរបស់ Galaxy Navatra Thailand

ត្រឹមរយៈពេលខ្លីប៉ុណ្ណោះផលិតកម្ម Galaxy Navatra បានបោះសន្ទុះយ៉ាងលឿនរហូតមានការចូលរួមវិនិយោគពីក្រុមហ៊ុនប្រទេសថៃ និង ដាក់ឈ្មោះថា Galaxy Navatra Thailand ។

គ្រាន់តែមានការវិនិយោគនឹងប្រទេសថៃភ្លាម តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ក៏ត្រូវបានជ្រើសរើសជាតារាចម្រៀងស្រីដំបូងគេរបស់ Galaxy Navatra នឹងត្រូវចូលរួមជាតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra Thailand រួមជាមួយនឹងតារាចម្រៀងថៃដទៃទៀត ។

គួរឱ្យដឹងថា វត្តមាននៃការចូលរួមច្រៀងរបស់ តន់ ចន្ទសីម៉ា ជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសថៃនេះ នាងនឹងត្រូវច្រៀងចម្រៀងជាភាសាថៃ ចំណោមវត្តមានតារាចម្រៀងល្បីៗថៃផ្សេងទៀតដែលរួមនៅក្នុងផលិតកម្មនេះ ហើយក្នុងនោះដោយសារសមត្ថភាព និង ទេពកោសល្យរបស់តារាចម្រៀងស្រីមានប្រជាប្រិយភាពរូបនេះ Galaxy Navatra បានឱ្យដឹងថា «នាងក៏នឹងមានឱកាសក្នុងការចូលរួមច្រៀង និង ចុះកុងត្រាជាមួយនឹងប្រទេសនៅក្នុងអាស៊ីទៀតផងដែរ» ៕

Related posts

Leave a Comment