សូមជ្រាបជាដំណឹង! ថ្ងៃឈប់សម្រាកខាងមុខនេះ សេវាប្រមូលសំរាមនៅភ្នំពេញនឹងរអាក់រអួល

យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ បានសូមអំពាវនាវឱ្យប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ យោគយល់អធ្យាស្រ័យ ទុកដាក់សំរាមខ្លួនឱ្យបានត្រឹមត្រូវក្នុងថ្ងៃឈប់សម្រាកខាងមុខ ។

នៅក្នុងកំឡុងពេលនៃការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ ការផ្តល់សេវា សម្អាត ប្រមូល និង ដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញ នឹងមិនល្អដូចថ្ងៃធម្មតាទេ ព្រោះកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី នឹងអវត្តមានមួយចំនួន ។

អាស្រ័យហេតុនេះដើម្បីថែរក្សា សោភ័ណភាព អនាម័យ បរិស្ថាន នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅដ្ឋានទាំងអស់ សូមមេត្តាយោគយល់ អធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់តាមដងផ្លូវសាធារណៈ សូមរក្សាសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន ៕

Related posts

Leave a Comment