ខឹងគេដៀលថាបំពុលសង្គម អាណារ៉ូស បង្ហោះសារមួយ អ្នកដៀលអានហើយអាចឆ្អែតបាន ៣ ថ្ងៃ

កញ្ញា អាណារ៉ូស គឺជាតារាសម្តែងស្រីមួយរូបដែលពេលនេះកំពុងលេចមុខមាត់ខ្លាំងណាស់តាមបណ្តាញសង្គមហ្វេសប៊ុក និង TikTok បន្ទាប់ពីវីដេអូក្នុង TikTok «ស្គាល់ក្រដាស ១០ ក្រដាស ២០» បទសម្ភាសរបស់នាងពីលោក អ៊ឹម ជីវ៉ា និង ចុងក្រោយគឺការបង្ហើរសំនៀងបទ «my heart will go on» បានសាយភាពពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

ស្របគ្នានឹងវីដេអូរបស់ អាណារ៉ូស បានបាចសាចពេញក្នុងបណ្តាញសង្គម គេបានកត់សម្គាល់ឃើញបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនបានចែករំលែកវីដេអូនោះយ៉ាងច្រើន ជាមួយនឹងការិះគន់ដល់សម្តីសំដៅ និង អត្តចរិតដូចកូនក្មេងរបស់នាងជាហូរហែ រហូតដល់មានមតិខ្លះតិះដៀលថានាងចេញមកលើកនេះបំពុលសង្គម ធ្វើនាងទទួលយកនូវការប្រមាថនោះមិនបាន ។

ការតិះដៀលនាងបែបនេះ បានធ្វើឱ្យ អាណារ៉ូស ទ្រាំមិនបានដល់ថ្នាក់ខឹងដាច់ក្បាលដាច់កន្ទុយ និង ឆ្លើយតបផាំងៗគ្មានសំចៃមាត់តាមរយៈបណ្តាញសង្គមវិញថា «ថាខ្ញុំបំពុលសង្គម ចង់ល្បី សួរថារាល់ថ្ងៃខ្ញុំដែរទៅជេរបញ្ចោគេឬនៅ ? ខ្ញុំបានទៅធ្វើអ្វីឱ្យប៉ះពាល់កិត្តយសនរណាម្នាក់ឬនៅ ខ្ញុំគ្រាន់តែមានបំណងឆ្លើយតបអ្នកព្យាយាមជាន់ពន្លិចខ្ញុំប៉ុណ្ណោះ តើខ្ញុំខុសដែរមែន? ចុះអ្នកជេរខ្ញុំកប់ៗមាត់ តើល្អឬ ? ឬសង្គមនេះទាល់តែជេរគេទើបល្អ ហើយយកខ្ញុំធ្វើប្រធានបទដើម្បី បាន view ទើបល្អ? មិនយល់សោះ» ៕

Related posts

Leave a Comment