ស្រស់ស្អាតណាស់ ! ស្ងាត់ៗ សូស វីសា និង ថមមី នាំគ្នាតុបតែងខ្លួន ក្នុងឈុតសំលៀកបំពាក់ សម័យលង្វែក មើលទៅពិតជាស្អាត ទាក់ភ្នែកខ្លាំងណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រ លាន់មាត់ថា… (មានវីដេអូ)

ក្រោយរៀបការ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ពេលនេះ សួស វីសា កំពុងតែពពោះ កូនស្រីម្នាក់ហើយ ហើយត្រៀមនឹងសម្រាល នៅពេលដ៏ខ្លីខាងមុខនេះហើយ។

រឹតតែពិសេសថែមទៀតនោះ សួស វីសា ពិតជាស្ត្រីម្នាក់ ដែលមានសំណាងខ្លាំងណាស់ ដែលមានស្វាមី តែងតែយកចិត្តទុក្ខដាក់ ថែទាំ មិនដែលធុញទ្រាន់ឡើយ មើលទៅពិតជាមានសុភមង្គល គួរឲ្យច្រណែនដល់ហើយ។
មួយវិញទៀត​ កាលពីថ្ងៃទី ០៩ ខែសីហា​ ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ សូស វីសា និង ថមមី នាំគ្នាតុបតែងខ្លួន ក្នុងឈុតសំលៀកបំពាក់សម័យលង្វែក មើលទៅពិតជាស្អាត ទាក់ភ្នែកខ្លាំងណាស់។

ក្រោយឃើញរូបភាព និងវីដេអូនេះហើយ ធ្វើឲ្យអ្នកគាំទ្រតារាចម្រៀងរូបនេះ ចូល comment ថា ៖ ស្រស់ស្អាតណាស់បង, បេីថតជាmovie មិនដឹងល្អ ប៉ុណ្ណាទេបង, អឥតខ្ចោះ ប្រសិនជាចេញជាខ្សែរភាគយន្តវិញមិនដឹងថាល្អកំរិតណាទេទាំងពណ៌ ទាំងសាច់រូប ទាំងការតុបតែងគ្រឿងក្បាច់សំលៀកបំពាក់។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment