ពាក់មី បង្ហោះរូបនេះ ហើយថ្លែងថា “ដេកអត់លក់​ នឹកម៉ែអាគ្រឿនណាស់​ ឃើញរូបនេះកាលនៅផ្ទះចាស់​ ធ្វើសំណង់3នាក់បងប្អូន​ 1អាទិត្យផ្ញើលុយអោយម៉ែបាន​ 5ម៉ឺនរៀល​”, គ្រប់គ្នាអានហើយ ក៏ចូល comment ថា…

ពាក់ មី គឺជា តារាកំប្លែង ដ៏ល្បីល្បាញមួយរូប នៅប្រទេសរកម្ពុជារបស់យើង ដែលលោកមានឈ្មោះពិតហៅថា ចែម ចាន់រ៉ា ។ នាយ មិនត្រឹមតែពូកែខាងកំប្លែង ធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ ថែមទំាងអាចច្រៀង និងសម្តែង បានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ។

ដោយសារតែការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជននេះហើយ ទើបធ្វើឲ្យ តារាកំប្លែង សំដី ចាក់ទឹកមិនលេចរូបនេះ មានលទ្ធភាពអាចសាងសង់ផ្ទះដ៏ធំមួយនៅខេត្តស្វាយរៀង ជូនអ្នកមានគុណរបស់ខ្លួន ដល់ថ្នាក់ធ្វើលោក ឪពុកម្តាយរបស់ នាយ រំភើបចិត្ត សឹងតែមិននឹកស្មានដល់។

ជាញឹកញាប់បំផុត នាយ តែងតែនាំក្រុមគ្រួសារទៅលេងស្រុកកំណើតរបស់ខ្លួន នៅខេត្តស្វាយរៀង ព្រមទាំងបានបង្ហាញពីជីវិតយ៉ាងសាមញ្ញបំផុត ជាមួយមុខម្ហូបនៅខេត្តនោះផងដែរ ឃើញហើយពិតជាគួរឲ្យចង់ញុំា។ ហើយថ្មីៗនេះ នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ តារាកំប្លែងដ៏ល្បីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ទៀតហើយ មានដូចជាបន្លែស្រស់ៗ ពងមាន់ មាន់ជាច្រើនក្បាល និងការដាំដំណាំផ្សេងៗ មើលទៅពិតជាទាក់ទាញ និងគួរឲ្យចង់រស់នៅណាស់ ក្នុងស្ថានភាពបែបនេះ។

ពាក់ មី បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “ពេលចាស់ទៅ​ ចង់ទៅនៅស្រុកស្រែវិញ​ រស់ជាមួយ របស់ធម្មជាតិ ចុះបងប្អូនវិញ​ ពេលចាស់ទៅ​ ចង់នៅក្រុងឬក៏នៅស្រែ​ ? (​ចង់មានសង្សា)”។

មួយវិញទៀត ព្រោះតែនឹកឃើញរឿងអតីត ដែលខ្លួនធ្លាប់ធ្វើការជាកម្មករសំណង់ និងរឿងជាច្រើនទៀត នាយ ពាក់មី ក៏បានបង្ហោះរូបភាពរបស់ម្តាយ កាលនៅផ្ទះចាស់ ព្រមទំាងភ្ជាប់សារដ៏រំជួលចិត្តមួយថា ៖ “ដេកអត់លក់​ នឹកម៉ែអាគ្រឿនណាស់​ ឃេីញរូបនេះកាលនៅផ្ទះចាស់​ ធ្វេីសំណង់3នាក់បងប្អូន​ 1អាទិត្យផ្ញេីលុយអោយម៉ែបាន​ 5មុឺនរៀល​”។

ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញអារម្មណ៍ថា ៖ វាសនាមេីលអត់ឃេីញ ពេលនេះ អ្នកមានបាន និងល្បីល្បាញហើយ សូមអបអរសាទរបងប្រុស, មីង មុខគាត់ដូចបងគ្រឿន, សំណាងមនុស្សមើលមិនឃើញទេ, ជីវិតលោកពាក់មីពោរពេញទៅដោយការតស៊ូរ គួរឲ្យគោរព, វាសនាមនុស្សមេីលមិនឃេីញមែន ថ្ងៃមុនបងក្រខ្សត់លំបាក តែថ្ងៃនេះបងលែងលំបាកហេីយ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ដែលបង្ហាញពីការកោតសរសើរ នាយ ពាក់មី ដែលខំតស៊ូ រហូតមានថ្ងៃនេះ៕

Related posts

Leave a Comment