ព្រឹកនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២ នាក់បន្ថែម ជាជនជាតិចិន និងជនជាតិអាមេរិក

រសួង​សុខាភិបាល បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ថ្មី​ចំនួន ២ នាក់​បន្ថែម ដែល​ម្នាក់​ជា​ជនជាតិ​ចិន និង​ម្នាក់​ទៀត​ជា​ជនជាតិ​អាមេរិក ។

បុរស​ជា​ជនជាតិ​ចិន មាន​អាយុ ២២ ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ ថ្ងៃ ។ លោក​ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ហ្វីលីពីន តាម​ជើង​ហោះហើរ​មក​កាន់​កម្ពុជា នៅ​ថ្ងៃទី ០៩ ខែ​សីហា និង​ត្រូវ​បាន​ធ្វើ​តេស្ត​ជា​លើក​ទី​ពីរ​ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូវីដ ១៩ ។ បច្ចុប្បន្ន អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ ។

ចំណែក​អ្នក​ជំងឺ​ម្នាក់​ទៀត ជា​ស្ត្រី​ជនជាតិ​អាមេរិក អាយុ ២៥ ឆ្នាំ មាន​ទី​លំនៅ​ក្នុង​រាជធានីភ្នំពេញ ដែល​ជា​អ្នក​ដំណើរ​មក​ពី​សហរដ្ឋ​អាមេរិក ឆ្លង​កាត់​ប្រទេស​កូរ៉េ​ខាង​ត្បូង​មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​ទី ១០ ខែ​សីហា ដែល​ការ​ធ្វើ​តេស្ត​ពេល​មក​ដល់​របស់​គាត់ ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូវីដ ១៩ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ៕

Related posts

Leave a Comment