មើលរូបនេះហើយ ទប់ទឹកភ្នែកអត់ជាប់ទេ សូម្បីតែ ថៅកែហាងពេជ្រ ក៏រំជួលចិត្ត ហើយសួរថា “គាត់ជាកូនស្រី អ្នកបេះស្លឹកសាវម៉ៅរបស់គេ តើបងប្អូនយល់ពីអារម្មណ៍គាត់ទេ ហេតុអ្វីបានគាត់ស្រក់ទឹកភ្នែក?” (មានវីដេអូ)

កាលពីពេលថ្មីៗនេះ មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ ក្រោយឃើញ ស្ត្រីម្នាក់ ដឹកកូន២នាក់ ទៅលួចបេះស្លឹកសាវម៉ាវ ពីចំការរបស់គេដើម្បីយកទៅដាក់តំាងលក់ ជាមួយសាវម៉ាវរបស់ខ្លួន ព្រោះទិញពីស្រែអំបិលមក គេមិនអោយស្លឹកទេ។

ព្រោះតែខឹងនឹងស្ត្រីរូបនេះខ្លាំងពេក ម្ចាស់ចំការ បានយកសោរម៉ូតូទុក លុះត្រាតែស្ត្រីរូបនេះ យកស្លឹកសាវម៉ាវដែលលួចបេះនេះ ទៅទុកកន្លែងដើមវិញ ទើបម្ចាស់ចំការសាវម៉ាវ យល់ព្រមប្រគល់សោរម៉ូតូឲ្យវិញ។

ក្រោយឃើញទិដ្ឋភាពនេះហើយ ធ្វើឲ្យ លោកស្រី ទ្រី ដាណា នៅមិនសុខក្នុងចិត្ត ព្រោះក្តីអាណិត ក៏បានធ្វើការប្រកាសចង់ជួយស្ត្រីរូបនេះ ព្រមទំាងចង់ដឹងរឿងបន្ថែមផងដែរ។

នៅទីបំផុត នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ នេះ លោកស្រី ទ្រី ដាណា ដែលជា ថៅកែហាងពេជ្រ ដែលមានចិត្តធម៌រូបនេះបានជួបស្ត្រីរូបនេះ រួមទំាងស្វាមី និងកូនៗទំាង៣ហើយ។ ក្រោយស្តាប់ការបកស្រាយរបស់ស្ត្រីម្នាក់នេះហើយ ថៅកែហាងពេជ្រ រឹតតែអាណិតខ្លោចចិត្តថែមទៀត ព្រមទំាងបានប្រគល់ថវិកា ដល់ទៅ ១៧០០ដុល្លារ (១០០០ ដុល្លារសម្រាប់ធ្វើដើមទុនរកស៊ី និង ៧០០ដុល្លារទៀត ទុកទិញម៉ូតដ៏សមរម្យមួយគ្រឿង)។

រឹតតែខ្លោចចិត្ត និងគួរឲ្យចាប់អារម្មណ៍នោះ ក្នុងចំណោមកូនទាំង៣ របស់ស្ត្រីរូបនេះ មានកូនស្រីម្នាក់ បានស្រក់ទឹកភ្នែកតក់ៗ ដល់ថ្នាក់ធ្វើឲ្យលោកស្រី រំជួលចិត្ត និងចោទសួរថា ៖ “គាត់ជាកូនស្រីរបស់អ្នកបេះស្លឹកសាវម៉ៅរបស់គេ តើបងប្អូនយល់ពីអារម្មណ៍គាត់ទេ ហេតុអ្វីបានគាត់ស្រក់ទឹកភ្នែក?”។

ក្រោយឃើញរូបភាពនេះហើយ មានអ្នកខ្លះបានចូល comment ថា ៖ គាត់​អាណិត​ម្ដាយ​ មួយ​ទៀត​គាត់​ប្រហែល​នឹក​ឃេីញ​ថ្ងៃ ​ដែល​គេ​ស្តីអោយ​ម្តាយ ​រឿង​បេះ​ស្លឹកសាវម៉ាវ​របស់គេ​ មេីល​វីដេអូ​ បាន​យល់​ថា ​គ្នា​ភ័យ​ខ្លាច​ប៉ុណ្ណា, ចៅ​ដឹង​ពី​ការ​ទុក្ខវេទនា​របស់​ម្តាយ​ចៅ ត្រូវខំរៀនណាជីវិត គឺ​ជា​ការ​តស៊ូ​, ក្មេងមែន តែគាត់ដឹងយល់ពីភាពលំបាក របស់គ្រួសារ ចេះហូទឹកភ្នែកទៀត អារម្មណ៏នេះ បើអ្នកមិនធ្លាប់ឆ្លងកាត់មិនយល់ទេថាវាយ៉ាងម៉េច។

ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលគិតថា ក្មេងស្រីមា្នក់នេះស្រក់ទឹកភ្នែក ដោយសារតែគាត់យល់ច្បាស់ពីភាពលំបាករបស់ឪពុកម្តាយកាលពីកន្លងមក និងរំភើបលាយឡំទឹកភ្នែក ក្រោយឃើញ ថៅកែហាងពេជ្រ បានជូនថវិកាយ៉ាងច្រើនដល់ឪពុកម្តាយរបស់គាត់ផងដែរ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត ថាក្មេងស្រីម្នាក់នេះស្រក់ទឹកភ្នែកដោយសារអ្វីនោះ សូមទស្សនាវីដេអូដ៏ចាក់ដោតខាងក្រោមនេះ ៖

សូមទស្សនាវីដេអូដ៏ចាក់ដោតខាងក្រោមនេះ ៖

សូមទស្សនាវីដេអូដ៏ចាក់ដោតខាងក្រោមនេះ ៖

សូមទស្សនាវីដេអូដ៏ចាក់ដោតខាងក្រោមនេះ ៖

Related posts

Leave a Comment