ព្រឺរោមខ្ញាក់ៗ ! បុគ្គលិក Love Riya ម្នាក់ត្រូវវិញ្ញាណខ្មោចចូលសណ្ឋិតតាំងពីថ្ងៃ មិនព្រមចេញ ដោយសារតែ…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនបានដឹងហើយថា ក្រោយពីលែងលះស្វាមី រួច​មក​ អ្នកនាង​ Love Riya បានប្រឡូកក្នុងវិស័យសិល្បៈ ដោយបានចេញ ថតវីដេអូចម្រៀងជាញឹកញាប់​ និងបាន​ចូលរួម​កម្មវិធី​ទូរទស្សន៍​ជាច្រើន​ផងដែរ​ ដែលធ្វើឲ្យ​រូបនាង​កាន់តែ​ទទួល​បាន​នូវ​ការចាប់​អារម្មណ៍ក៏ដូចជាការគាំទ្រ​ពី​មជ្ឈដ្ឋាន​មហាជនជាច្រេីន​។ អ្នកនាង Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបនាងគឺជាអ្នកលក់ផលិតផល អនឡាញដ៏មានឈ្មោះល្បីល្បាញ ថែមទាំងមាន​រូប​សម្រស់​ស្រស់​ស្អាត​ និងមានភាពសុិ ចសុីគួរឲ្យ​ទាក់ទាញថែម​ទៀត​ផង។

នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុក Love Riya Official បានបង្ហោះសារអំពីបុគ្កលិករបស់គាត់ម្នាក់ដែល ត្រូវវិញ្ញាណខ្មោចចូលសណ្ឋិតតាំងពីថ្ងៃរហូតធ្វើឲ្យបាត់បង់ស្មារតី មិនព្រមចេញ ប្រហែលជាត្រូវការរបស់ម្យ៉ាងទើបចេញ ហើយខណៈពេលនេះយើងមិនទាន់ដឹងថា ទៅជាយ៉ាងណាទេ ពេលនេះនាងកំពុងតែជូនកូនចៅរបស់នាងទៅរកគ្រូខ្មែរដែលពូកែដេញខ្មោចឲ្យជួយ ។

សូមរំលឹកផងដែរថា Love Riya មួយរយៈក្រោយមកនេះមើលទៅនាងហាក់បីដូចជាជួបរឿងស៊យច្រើន នៅកាលពីមួយរយៈមុនប្អូនថ្លៃនាងក៏ត្រូវខ្មោចចូលដែរ ក្រោយមកនាងក៏បានជួបរឿងស៊យមួយទៀតគឺចោរចូលផ្ទះលួចទូដែក ហើយពេលនេះកូនចៅរបស់ខ្លួនមកត្រូវខ្មោចចូលទៀត ទាំងនេះគឺជារឿងដែល Love Riya ជួបផ្ទួនៗគ្នាហើយ ៕

តោះដើម្បីកុំឲ្យខាតពេលយូរចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Related posts

Leave a Comment