ភ្លើងឆេះព្រៃ​ឧទ្យានជាតិប្រទេសកេនយ៉ា ត្រូវបានពន្លត់ទៅវិញក្រោយឆេះអស់រយៈពេលពីរថ្ងៃ

នែរ៉ូប៊ី៖ ភ្លើងឆេះព្រៃនៅក្នុងឧទ្យានជាតិ Tsavo ដែលជាឧទ្យានធំបំផុតរបស់ប្រទេសកេនយ៉ា ត្រូវបានពន្លត់ទៅវិញដោយជោគជ័យ បន្ទាប់ពីបានឆេះឆាបអស់រយៈពេលពីរថ្ងៃរួចមក។ ភ្លើង​ឆេះព្រៃនៅក្នុងឧទ្យានជាតិ Tsavo បានកើតឡើងកាលពីថ្ងៃសៅរ៍ទី ៨ ខែសីហា ហើយក្រុម​អភិរក្ស​សត្វ​ព្រៃ​នៅ​កេនយ៉ា​(KWS) ​បានសង្ស័យថា មូលហេតុ​ដែលបង្កឱ្យមានអគ្គិភ័យនេះឡើង គឺដោយសារមានអ្នកលួចដុត។

រថយន្តរបស់ក្រុមអ្នកពន្លត់អគ្គិភ័យបានចុះជួយអន្តរាគមន៍

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុម​អភិរក្ស KWS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ធំធេងពីសំណាក់ទីភ្នាក់ងាររដ្ឋាភិបាល និងដៃគូមួយចំនួនទៀត ដែលបានខិតខំប្រឹងប្រែង​ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងព្រៃនៅតំបន់អភិរក្ស Tsavo ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ។

ឧទ្ធម្ភាគចក្រកងទ័ពអាកាសរបស់ប្រទេសកេនយ៉ា​ បានស្រោចទឹកទៅលើភ្លើងព្រៃនៅឧទ្យានជាតិ Tsavo

គួរឱ្យដឹងដែរថា តំបន់ឧទ្យានជាតិ Tsavo ធ្លាប់បាន​ជួបប្រទះនឹងបញ្ហាភ្លើងឆេះព្រៃជាច្រើនដង ក្នុងរយៈពេលប៉ុន្មានខែ​កន្លងមកនេះ ដែលភាគច្រើន​គេសង្ស័យថា វាត្រូវ​បាន​លួចដុត។ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់អាចកំណត់ទំហំនៃការខូចខាត​នៅឡើយទេ៕

ក្រុម​អភិរក្ស​សត្វ​ព្រៃ​នៅ​កេនយ៉ា​សង្ស័យថា មូលហេតុ​ដែលបង្កឱ្យមានអគ្គិភ័យនេះឡើង គឺដោយសារមានអ្នកលួចដុត

អគ្គិភ័យនេះបានបំផ្លាញព្រៃរាប់រយហិចតា

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment