មិនមែនលំៗទេ! គ្រាន់តែរ៉ូបនាងតូច Inter ច្រើនគរដូចភ្នំ ក្រមុំៗខ្លះសុំចាញ់

តារាសម្ដែងវ័យក្មេង Inter Rungrada បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈកាន់តែស៊ប់ បន្ទាប់ពីនាងតូចរូបនេះ សម្ដែងយ៉ាងប៉ិនប្រសប់នៅក្នុងខ្សែភាពយន្តជាច្រើន ដែលទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន ។

មានជំនាញសិល្បៈទាំងអាយុនៅក្មេងខ្ចីជារឿងគួរឱ្យលើកសរសើរមួយ ប៉ុន្ដែងាកទៅមើលការរៀបចំខ្លួនរបស់នាងតូចរូបនេះវិញ ស្លៀកសម្លៀកបំពាក់ផ្លាស់ប្ដូរមិនឱ្យជាន់ម៉ូដគ្នាទេ ពោលគឺស្ថិតក្នុងវិស័យមួយនេះ Inter ពូកែតែងខ្លួនណាស់មិនឱ្យចាញ់សិល្បការិនីរៀមច្បងដទៃទៀតឡើយ ។

តួយ៉ាងថ្មីៗនេះ នាងតូចច្រម៉កពូកែធ្វើទឹកមុខក្រមិចក្រមើម Inter បានបង្ហាញទូដាក់សម្លៀកបំពាក់ ដែលក្នុងនោះសុទ្ធតែរ៉ូបមានពណ៌ចម្រុះ ស្អាតៗ ច្រើនម៉ូដ ច្រើនស្អេកស្អះពេញទូ ធ្វើឱ្យមហាជនលាន់មាត់ថា នៅតូចសោះតារាសម្ដែងថៃវ័យក្មេងរូបនេះ ពូកែតុបតែងខ្លួន ជ្រើសរើសសម្លៀកបំពាក់ផ្លាស់ប្ដូរម៉ូដមិនឱ្យជាន់គ្នាប៉ុណ្ណឹងហើយ ចុះទម្រាំធំបន្តិចទៀត ៕

Related posts

Leave a Comment