ញាក់សាច់ ! លើកទី១ហើយ ឃើញ កញ្ញា រ៉ូស ច្រៀងបទ “My Heart Will Go On”, គ្រប់គ្នាស្តាប់ចប់ comment ភ្លែតថា…(មានវីដេអូ)

ទស្សនានិកជន ក៏ដូចជាមហាជនទូទៅ ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ជាច្បាស់ជាក់ជាមិនខាន តារាសម្តែង​ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់តែល្បីកក្រើកខ្លាំង ក្រោយថត MV មុខរថយន្ត មានទំាងពាក្យសរសើរ និងរិះគន់យ៉ាងចាស់ដៃ។

ហើយថ្មីៗនេះ គេប្រទះឃើញ តារាសម្តែងដែលនិយម តុបតែងខ្លួន និងស្លៀកពាក់ ស៊ិច​ស៊ី រូបនេះ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយលោក អុឹម ជីវ៉ា ដោយបញ្ជាក់យ៉ាងច្បាស់ៗថា ៖

“បងប្អូនខ្ញុំសុទ្ធតែអ្នកមានទំាងអស់ ពូខ្ញុំសុទ្ធតែធ្វើការនៅក្រសួងមហាផ្ទៃ ផ្កាយ២ មីងខ្ញុំបង្កើត ប្តីរបស់គាត់ធ្វើអគ្គនាយកប៉ុស្តិ៍លេខ៥ បងប្អូនខ្ញុំគឺពេញភ្នំពេញ ពូខ្ញុំផ្ទះនៅគៀនស្វាយ វីឡាប៉ុណ្ណាណី មីងខ្ញុំអីសុទ្ធតែមានផ្ទះវីឡា ខ្ញុំមិនដែលចង់ពឹងពាក់បងប្អូន និយាយទៅជីវិតខ្ញុំគឺឯករាជ្រ ម្ចាស់ការលើខ្លួនឯង…”។

ដោយសារមិនពេញចិត្តចំពោះពាក្យសំដីរបស់ រ៉ូស មួយចំនួន ជាពិសេសត្រង់ពាក្យ រ៉ូស និយាយថា “មីងស្គាល់ វិមានឯករាជ្យ អត់ ស្គាល់ក្រដាស១០ ក្រដាស ២០ អត់ បើមីងអត់ស្គាល់មីងអាច Search នៅ YouTube មើលបាន…” ទើបធ្វើ មហាជនមួយចំនួន ធ្វើការរិះគន់ រ៉ូស និងយកទៅ Troll ថែមទៀតផង។


ងាកមកថ្ងៃនេះវិញម្តង គេប្រទះឃើញ លោក អុឹម ជីវ៉ា បានបង្ហោះវីដេអូមួយ ពីសកម្មភាព កញ្ញា រ៉ូស ច្រៀងបទ “My Heart Will Go On” គ្រាន់តែស្តាប់ចប់ភ្លាម ម្នាក់ៗនាំគ្នាចូល comment ភ្លែតថា ៖ អ្នកជិតហ្នឹងលួចសើចសន្លប់, ពីរោះសាហាវ, បទហ្នឹងគេដូរប៉ារ៉ូច្រៀងហើយ មែនបង, រ៉ូសអើយរ៉ូស, ស្តាប់ហើយចង់វិលមុខ, ចុមម៉េចម្នាក់អង្គុយក្បែរដៃ ខាងកញ្ញារ៉ូស ម៉េចបានសើចអ៊ីចឹង ប្រយ័ត្ន កញ្ញាខឹង ទៅ ។

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀតសូមស្តាប់ កញ្ញា រ៉ូស ច្រៀងទំាងអស់គ្នា ៖

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ កញ្ញា រ៉ូស ច្រៀងទំាងអស់គ្នា ៖

Related posts

Leave a Comment