បែកគ្នា៤ឆ្នាំហើយ តែខាងប្រុសតាមយកមកវិញទាល់តែបាន តែយកមកលើកនេះ មិនមែនយកមកធ្វើជាសង្សារទៀតទេ គឺយកមកធ្វើជាគូជីវិតតែម្តង…

មនុស្សគ្រប់គ្នាអាចមានស្នេហាដំបូងបានប៉ុន្តែបើធ្វើឲ្យសេចក្តីស្រឡាញ់ឬ ស្នេហាដំបូងមួយនោះមាននូវពន្លឺដូចព្រះខែពេញបរមី ស្រឡាញ់គ្នាដល់ចាស់កោងខ្នង និង មានសុភបង្គលនោះគឺមនុស្សគ្រប់គ្នាមិនអាចធ្វើបានទាំងអស់នោះទេ ព្រោះពាក្យថាស្រឡាញ់ ពិតជាងាយស្រួលនិយាយ តែការថែរក្សាសេចក្ដីស្នេហាឱ្យនៅស្ថិតស្ថេរវិញនោះ គឺពិតជារឿងដ៏លំបាកខ្លាំងបំផុត។

ប៉ុន្តែយ៉ាងណាមិញ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់បើយើងក្រឡេកមកចាប់អារម្មណ៍លើគូស្នហេ៍មួយគូនេះវិញ ឃើញថាអ្នកទាំងពីរបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយប៉ុន្តែដោយសារតែមិនទាន់អស់ចិត្តស្រឡាញ់រៀងខ្លួន ទោះបែកគ្នារយៈពេល៤ឆ្នាំក៏គ្មានបញ្ហា ហើយមកកាន់ដៃគ្នាសារជាថ្មី ជាប្តីជាប្រពន្ធទើបជារឿងមួយដែលសំខាន់ខ្លាំងបំផុតសម្រាប់ការស្រឡាញ់របស់ពួកគាត់។

ជាមួយគ្នានេះដែរនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Rotana Keo​ បានធ្វើការសរសេររៀបរាប់យ៉ាងដូច្នេះថា ៖ “បែកគ្នារយៈពេលបួនឆ្នាំហើយ តែតាមយកឯងវិញទាល់តែបាន ប្លែកត្រង់ចូលលើកនេះចូលបែបថ្លៃថ្នូរល្អណាស់អនាគតប្ដី។ អរគុណការអោយតម្លៃ អរគុណភាពច្បាស់លាស់និងភាពពិតប្រាកដ អរគុណការបំពេញនូវមុខមាត់គ្រួសារ អរគុណសម្រាប់គ្រប់យ៉ាងដែលអ្នកធ្វើដើម្បីខ្ញុំ ពីពេលនេះទៅ អូនសូមផ្ញើជីវិតលើបងហើយ សុខឬទុក្ខខ្ញុំនឹងនៅក្បែរអ្នកជានិច្ច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០​ engagementday lykeo” ៕

Related posts

Leave a Comment