យំតាមហើយ! ទីបំផុត ថៅកែហាងពេជ្រ បានជួបស្ត្រីម្នាក់ដែលលួចបេះស្លឹកសាវម៉ាវ ពីចំការគេហើយ, ស្តាប់រឿងហើយ អាណិតខ្លោចចិត្ត ពេក ថៅកែហាងពេជ្រ បានជូនថវិការហូតដល់ទៅ…(មានវីដេអូ)

មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយ កាលពីពេលថ្មីៗមានករណី ស្ត្រីម្នាក់ ដឹកកូន២នាក់ ទៅលួចបេះស្លឹកសាវម៉ាវ ពីចំការរបស់គេដើម្បីយកទៅដាក់តំាងលក់ ជាមួយសាវម៉ាវរបស់ខ្លួន ព្រោះទិញពីស្រែអំបិលមក គេមិនអោយស្លឹកទេ។

ព្រោះតែខឹងនឹងស្ត្រីរូបនេះខ្លាំងពេក ម្ចាស់ចំការ បានយកសោរម៉ូតូទុក លុះត្រាតែស្ត្រីរូបនេះ យកស្លឹកសាវម៉ាវ ទៅទុកកន្លែងដើមវិញ ទើបម្ចាស់ចំការសាវម៉ាវ ប្រគល់សោរម៉ូតូឲ្យវិញ។

ក្រោយឃើញវីដេអូមួយនេះហើយ ធ្វើឲ្យមហាជនជាច្រើន មានក្តីអាណិតស្ត្រីរូបនេះជាខ្លាំង ហើយមានចិត្តខឹង នឹងម្ចាស់ចំការនេះ ផងដែរ មិនគួរណាមានចិត្តកំណាញ់ដល់ថ្នាក់នេះ។
ដើម្បីបញ្ជាក់ឲ្យច្បាស់ កុំឲ្យមហាជនយល់ច្រឡំកាន់តែខ្លាំងឡើយ នៅទីបំផុត ម្ចាស់ចំការ បានចេញមុខបញ្ជាក់ពីមូលហេតុដែលគាត់ធ្វើបែបនេះហើយ កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ ដោយលោកបានរៀបរាប់ថា ៖

“ព្រោះតែចង់ឲ្យអាជីវករ ជាពិសេសនៅខេត្តកំពត ទឹកឈូ ចង់ឲ្យគាត់យល់ថា ទី១ ការលក់ដូររកស៊ី ឲ្យមានភាពស្មោះត្រង់ ជាមួយបងប្អូនប្រជាពលរដ្ឋយើងទំាងអស់គ្នា មានន័យថាបើសិនជាយើងលក់ផ្លែឈើរបស់ខ្មែរយើង យើងប្រាប់ថារបស់ខ្មែរយើង កុំយករបស់យួន របស់ថៃ ហើយយកមែកសាវម៉ាវខ្ញុំទៅបន្លំគេ អាហ្នឹងវាមិនល្អទេ…”។

ចំណែកនៅមុនេះបន្តិច នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ ថៅកែហាងពេជ្រ បានជួបស្ត្រីដែលលួចបេះស្លឹកសាវម៉ាវ ពីចំការគេហើយ ស្តាប់ហើយពិតជាមានអារម្មណ៍ខ្លោចចិត្តខ្លាំងណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះទប់អារម្មណ៍លែងជាប់ក៏យំតាមស្ត្រីនេះ។

ក្នុងនោះព្រោះតែក្តីអាណិត ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បានជូនថវិការហូតដល់ទៅ ១៧០០ដុល្លារ (៧០០សម្រាប់ទិញម៉ូតូ និង ១០០០ដុល្លារ សម្រាប់ទុកធ្វើដើមទុនរកស៊ី)។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាសាច់រឿងដំបូងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

មានវីដេអូ

Related posts

Leave a Comment