គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញវិធាន ១១ ចំណុចតម្រូវឱ្យអ្នកបើកបរត្រូវតែគោរព

ស្របពេលដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករនិយោជិត បុគ្គលិគ បានឈប់សម្រាកនៅថ្ងៃទី ១៧ ​ដល់ថ្ងៃទី ២១ សីហា ២០២០ ដើម្បីសងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពីខែមេសា ២០២០កន្លងទៅនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញនូវវិធានការ ១១ ចំណុច ដែលអ្នកបើកបរទាំងអស់ត្រូវតែគោរព ដូចខាងក្រោម ៖

១-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយាន្តយន្តទោះជិត ឬឆ្ងាយ​គ្រប់ពេលវេលា ។

២-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ។

៣-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ។

៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និង ប្រកាន់ស្តាំជានិច្ច ។

៥-ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត ។

៦-មិនត្រូវបត់ ឬវ៉ាជេង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង ។

៧-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្តយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ។ល។

៨-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញសើសច្បាប់កំណត់ ។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និង សូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ ។

៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត ។

១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ ។

១១-សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ។

សូមអានព័ត៌មានលម្អិតខាងក្រោម ៖

Related posts

Leave a Comment